CamNews

តារា 

ប្អូនប្រុស​បង្កើត​របស់ លី ច័ន្ទសីហា ទទួល​មរណភាព​សង្ស័យ​បណ្តាល​មកពី​វិបត្តិ​ផ្លូវចិត្ត

ភ្នំពេញៈ តារាសម្តែងដែលពូកែសម្រក់ទឹកភ្នែក កញ្ញា លី ច័ន្ទសីហា នៅថ្ងៃនេះបានជួបរឿង ទុក្ខសោក មហាក្រៀមក្រំមួយ ដោយសារតែប្អូនប្រុសរបស់នាង បានទទួលមរណៈភាពលាចាក លោក ទៅចោលនាងគ្មានថ្ងៃ នឹងវិលមកវិញនោះទេ ។

នៅក្នុងកិច្ចសម្ភាសន៍ ជាមួយគេហទំព័រ Looking TODAY នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៤នេះ តារាសម្តែងស្រី កញ្ញា លី ច័ន្ទសីហា បានប្រាប់ទាំងសំឡេងយំសោកថា បុរសវ័យក្មេងដែលគេ បានប្រទះឃើញសពអណ្តែតទឹក នៅស្រុកស្អាងនោះ គឺជាប្អូនប្រុសបង្កើតរបស់នាង “ខ្ញុំពិតជា មានអារម្មណ៍ថា រន្ធត់ខ្លាំងណាស់ បងពេលបានឮ និងឃើញរឿងបែបនេះ កើតឡើងខ្ញុំស្ទើរតែ មិនជឿទេ ថាវាជារឿងពិតសម្រាប់ជីវិតរបស់ខ្ញុំ ត្រឹមតែមួយប៉ប្រិចភ្នែកសោះ ខ្ញុំត្រូវបាត់បង់ប្អូន ប្រុសបណ្តូលចិត្តតែមួយ ”។

សីហាបានរៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលទៀតថា នាងនិងគ្រួសារពិតជាមិនទាន់ដឹងទេថា ប្អូន ប្រុសនាងស្លាប់ដោយសារអ្វីជា ការធ្វើអត្តឃាតឫយ៉ាងណាទេ ព្រោះថាទើបតែរកសពឃើញ បើតាមនាងសន្និដ្ឋានប្អូននាង អាចស្លាប់តាំងពីថ្ងៃអាទិត្យ ព្រោះថានៅមុនពេលដែលប្អូននាង បាត់ខ្លួនពីផ្ទះគឺគេ (ប្អូនប្រុស) ត្រូវបានប៉ារបស់នាង លោក លី សុខជុន ស្តីបន្ទោសតិចតួច ហើយ ក្រោយមកក៏បាត់ខ្លួនគេ ទើបតែឃើញម្តងទៀត គឺជាសាកសពតែម្តង នាងពិតជាមិនបានដឹង ទេថា សម្រាប់អារម្មណ៍ប្អូនប្រុសរបស់នាង មានសម្ពាធអ្វីធ្ងន់ធ្ងរ រហូតធ្វើរឿងបែបនេះឡើយ ។

តារារូបនេះប្រាប់ទៀតថា ប្អូនប្រុសរបស់នាងមានឈ្មោះថា លី យុទ្ធតិកា អាយុ១៩ឆ្នាំ ហើយ ពេលនេះ សពបានតម្កល់ធ្វើបុណ្យ នៅវត្តឈូងលាប ស្ថិតនៅតាមផ្លូវទួលក្រសាំង ស្រុកស្អាង ខេត្តកណ្តាល ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh