CamNews

យន្តហោះ 

យន្ដហោះទំនើប អាចបើកលើទឹក ដី អាកាស និងលើព្រិលទឹកកក

 
អាមេរិក៖ តាមការអោយដឹងរបស់ក្រុមវិស្វករ សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានអោយ
ដឹងថា យន្ដហោះ ដែលធា្លប់ប្រើប្រាស់ក្នុងការសម្ដែងជាមួយតារា Hollywood គឺលោក Jams
Bond ពេលនេះ ត្រូវបានដាក់ការលក់លើទីផ្សារហើយ។


ក្រុមវិស្វករ រដ្ឋកាលីហ្វូញ៉ាបានអោយដឹងថា Lisa Akoya គឺជាយន្ដហោះប្រើលក្ខណៈគ្រួសារ ដ៏
ទំនើបបំផុតនាពេលបច្ចុប្បន្ននេះ។ លក្ខណៈពិសេសរបស់ Akoya គឺ យន្ដហោះអាចបើកបរចុះទឹក
លើដី អាកាស និងលើទឹកកកព្រិលក៏បាន។

 

អ្វីដែលនឹកស្មានមិនដល់នោះ គឺថាយន្ដហោះ Akoya មានតេឡេកាម៉ង់ អាចចុចបិទបើកបាន
មុនពេល ឬក្រោយពេលប្រើប្រាស់។ តម្លៃយន្ដហោះនេះគឺ ៣៥០,០០០ ដុល្លារ។ នេះជាវីដេអូ
ក្លីបបង្ហាញពីការហោះហើរ នៃយន្ដហោះនេះ សូមចុចដើម្បីមើល៕



ដោយ៖ សីហា
ប្រភព៖ dailymail


Tags: vehicle plane usa