CamNews

តារា 

សាន់ វិសាល ហ៊ានលេង​ស្ទីល សិច​ស៊ី​ដល់​ម្ល៉ឹង ?

ភ្នំពេញ៖ តារាសម្តែងប្រុសមាធតូចស្តើង លោក សាន់ វិសាល ថ្មីៗនេះ បានរំលេចស្ទីល ក្នុងការតុបតែងខ្លួនបែបថ្មី ប្លែកៗខុសពីអ្នកសិល្បៈដទៃ ដែលគេតែងសង្កេតឃើញ តារាប្រុសរូបនេះតែងផ្លាស់ប្តូររបៀបនៃការស្លៀកពាក់ខុសពី លក្ខណៈធម្មតា ដើម្បីទាមទារ ការចាប់អារម្មណ៍ពីមហាជនអ្នកគាំទ្រ ។

លោក សាន់ វិសាល  មួយរយៈចុងក្រោយនេះ ត្រូវបានគេមើលឃើញថា ជាតារាប្រុសមួយដួង ឧស្សាហ៍បង្ហោះរូបថត រាល់សកម្មភាព របស់លោកនៅលើបណ្តាញសង្គមទំនាក់ទំនង Facebook ក្នុងនោះភាគច្រើន ជារូបដែលបង្ហាញពីការ លេងស្ទីលថ្មីៗ និងប្លែកខុសគេ មានទាំងការតុបតែងខ្លួនបែបសិចស៊ី និងជាលក្ខណៈមនុស្សភេទទី៣ ជាដើម ។

ជាក់ស្តែងថ្មីៗនេះ នៅលើ profile របស់តារាសម្តែង លោក សាន់ វិសាល គេបានឃើញរូបថត ជាច្រើនសន្លឹកដែល តារារូបបានបញ្ចេញការលេង ស្ទីលម៉ូដសក់ ការថតកៀកកើយបែបសិចស៊ី ស្រើបស្រើល និង ការតុបតែងខ្លួនបែប មនុស្សព្រៃជាដើម ។ ការបង្ហោះរូបថតជាច្រើនសន្លឹក នៅលើបណ្តាញ ទំនាក់ទំនង សង្គម Facebook ហាក់មាន ចេតនាចង់បង្ហាញស្ទីល ក្នុងការតុបតែងខ្លួន និងការចាប់អារម្មណ៍ពីក្រសែភ្នែកមហាជន ក្នុងន័យបង្កើនប្រជាប្រិយ ភាពរបស់ខ្លួន ។

ប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទនារសៀលថ្ងៃទី២៦ ខែមីនាឆ្នាំ២០១៥ តារាសម្តែងប្រុស លោក សាន់ វិសាល បានប្រាប់ថា ចំពោះការស្ទីល នៃការតុបតែងខ្លួនទាំងនេះ មិនមែនជាចេតនា ធ្វើឡើង ដើម្បីទាក់ ទាញរកការចាប់អារម្មណ៍ អ្វីមួយនោះទេ គឺគ្រាន់តែជាការសម្តែង និងជាឈុត ខ្លះៗក្នុងភាពយន្តតែប៉ុណ្ណោះ ។

លោក សាន់ វិលាល បាននិយាយទាំងអស់សំណើចទៀតថា «ខ្ញុំដូចជាអៀនហ្នឹងខ្លួនឯងដែរ..! នៅពេលមើលរូប ទាំងនេះ តែធ្វើម៉េច បើយើងជាអ្នកសិល្បៈទៅហើយ គឺត្រូវតែធ្វើអ៊ីចឹង គឺជៀសមិនផុតនោះឡើយ។ តែខ្ញុំចូលចិត្ត ព្រោះជាការងារ ណាមួយខ្ញុំក៏ស្រឡាញ់ចូលចិត្តការងារនេះដែរ..!» ។

តើប្រិយមិត្ត គិតយ៉ាងណាដែរ ចំពោះរូបភាពទាំងអស់ របស់លោក សាន់ វិសាល មានភាពទាក់ទាញកម្រិតណាដែរ?


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh