CamNews

តារា 

កែវ ច័ន្ទសម្ផស្ស បែកធ្លាយរូបកូនប្រុស

ភ្នំពេញ៖ តារាចម្រៀង មានកេរ្តិ៍ឈ្មោះល្បីល្បាញ កែវ ច័ន្ទសម្ផស្ស ក្រោយពី ក្លាយជាតារាចម្រៀងគ្មានទ្រនំ ច្រៀងច្បាស់លាស់ បន្ទាប់ពីផលិតកម្ម រស្មីនាគមាស បានបិទជាស្ថាពរ នាងតែងបង្ហាញវត្តមាន តាមកម្មវិធី ទូរទស្សន៍នានា និងកម្មវិធីថ្នាក់ជាតិផ្សេងៗ ។ កែវ ច័ន្ទសម្ផស្ស ជាតារាចម្រៀង ស្រីមា្នក់ មានអាថ៌កំបាំងច្រើនជាងគេ ក្នុងពិភពសិល្បៈចម្រៀង នាងហាក់មិនមានចេតនា នឹងបង្ហាញ ពីជីវិតគ្រួសារឲ្យ មហាជនដឹងឡើយ ពោលសូម្បីតែជីវិតអាពាហ៍ពិពាហ៍ ជាពិសេសមុខមាត់របស់ស្វាមី ក៏ត្រូវលាក់បាំងយ៉ាងជិតឈឹងដែរ ។

គេដឹងថា កែវ ច័ន្ទសម្ផស្ស ជាដៃគូ ដ៏ស័ក្តិសម របស់ លោក គង់ សុធារិទ្ធ ហើយត្រូវបានគេដឹងថា នាងមានស្នេហ៍ជាមួយអតីតម្ចាស់ ផលិតកម្ម ដែលនាងច្រៀង។ ក្រោយមក កែវ ច័ន្ទសម្ផស្ស ចេញមុខបដិសេធន៍ ខណៈម្ដាយក៏បានប្រកាសថា កូនស្រីខ្លួនបានរៀបការ ជាស្ថាពរនៅ ខេត្តបន្ទាយមានជ័យ ។ ជារឿយៗ កែវ ច័ន្ទសម្ផស្ស បដិសេធន៍ មិនព្រមបង្ហាញវត្ត មានស្វាមីនាង ជាដាច់ខាត ហើយក៏គ្មានហេតុផលអ្វី ដែលនាងបង្ហាញមុខស្វាមីឡើយ តែងតែចង់ទុករឿងនេះ ជាអាថ៌កំបាំង ជារៀងរហូត ។

ដោយឡែកថ្មីៗនេះ ក្នុងកម្មវិធី អ្នកសិល្បៈមួយ ម្ដាយនាងមិនបានប្រយ័ត្ន ក៏បែកធ្លាយរូបថតកូនប្រុស កែវ ច័ន្ទសម្ផស្ស ដែលកូននោះ អាយុប្រហែលជាបីឆ្នាំ ។ កូននោះ មុខដូចកូនកាត់ចិនសុទ្ធសាធ និង ធាត់ទ្រលុកគួរឲ្យស្រឡាញ់ ហើយគ្មានទំរង់ដូចនាង សូម្បីតែបន្តិច ។

ម្ដាយ កែវ ច័ន្ទសម្ផស្ស ពិតជាប្រយ័ត្នណាស់ គ្រាន់តែក្រុមអ្នកកាសែតមកភ្លាម ក៏យកចៅគាត់ចេញភ្លាម មិនឲ្យក្រុមអ្នកកាសែតថតបានឡើយ ។ យ៉ាងណាក្ដី គេហទំព័រ LookingTODAY អាចផ្ដិតយករូបកូន កែវ ច័ន្ទសម្ផស្ស បាន ដើម្បីឲ្យប្រិយមិត្តបានទស្សនា ។ តោះមើលកូន កែវ ច័ន្ទសម្ផស្ស ស្អាតដូចនាងអត់ ?



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh