CamNews

ព័ត៌មានជាតិ 

និស្សិតវ៉ាន់ដា ដែលត្រូវបានគេចាប់រំលោភ រួចសម្លាប់យកសព ទៅចោលទឹកទន្លេនោះ មានគណនីហ្វេសប៊ុក ឈ្មោះ Oun Vin

- អាន ៖ ទាន់ហេតុការណ៍ ៖ ចាប់រំលោភ រួចវាយសម្លាប់ និស្សិត វ៉ាន់ដា យកសពទៅ​ទម្លាក់​ ចោលទឹកទន្លេ

 

ព័ត៌មានជាតិ ៖ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ងាកក្រឡេកទៅមើល បណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក នៅកម្ពុជា ឯណោះវិញ រាល់បណ្តាអ្នកលេង បណ្តាញទំនាក់ទំនង សង្គមមួយនេះ បានផ្អើលនាំ គ្នាធ្វើការចែករំលែកព័ត៌មាន ដ៏ក្រៀមក្រំមួយ ស្តីអំពី និស្សិតស្រី វ៉ាន់ដា ម្នាក់ ត្រូវ បាន  គេចាប់រំលោភ  រួច សម្លាប់ចោល និងយកសពទៅចោល ក្នុងទន្លេ  (សមត្ថកិច្ចមូលដ្ឋាន អះអាងជាជំហានដំបូង)  ។ មិនត្រឹម តែ មិត្តភក្កិជិតស្និទ្ធរបស់នាងនោះទេ តែបណ្តា មិត្តភក្កិ ក្នុងទំព័រហ្វេសប៊ុក របស់  នាងឯទៀត ពិតជាមាន ភាពភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលបានដឹងឮ  ព័ត៌មាន  មរណ  ទុក្ខដ៏ក្រៀមក្រំ មួយនេះ ដោយនៅ ក្នុង នោះ មានមតិខមមិនជាច្រើនបានលើកឡើងអមជាមួយ សារសូមអោយនាងទៅបានទីស្ងប់សុខនិង  សុខ គតិ ភព ជាដើម ។ ដោយឡែក ក៏មានខមមិនមួយចំនួន ផ្សេងទៀត បានលើកឡើ ង អម ដោយសារកើត ទុកមិនសុខចិត្តខឹងជាខ្លាំង ចំពោះជនដៃដល់ ហេតុអ្វីបាន ជាអគតិ ធ្វើដល់ថ្នាក់នឹង  ។  ដោយយោងតាម កាសែត ក្នុងស្រុក ដើមអម្ពិល​ ជនរងគ្រោះ មានឈ្មោះ សុង ដាវីន ខណៈប្រភព ពីមិត្តភក្កិក្នុងហ្វេសប៊ុក បញ្ជាក់អោយដឹងថា សុង ដាវីន មានគណនេយ្យហ្វេសប៊ុក ឈ្មោះ Oun Vin


គួរបញ្ជាក់ថា សពនារីវ័យក្មេងម្នាក់ ដែល ប្រជាពលរដ្ឋហាត់ប្រាណ ប្រទះឃើញអណ្ដែត ទឹកទន្លេ នៅខាង មុខសាលាបឋមសិក្សាជ្រោយ ចង្វារ ក្នុងភូមិទី២ សង្កាត់ជ្រោយចង្វារ ខណ្ឌ  ជ្រោយចង្វារ កាលពីព្រឹក ថ្ងៃ ទី៧ ខែតុលា ឆ្នាំ២០១៤នោះ ត្រូវបានសមត្ថកិច្ចអះអាង ថា គឺជានិស្សិតនៅវិទ្យាស្ថានវ៉ាន់ដា គណ នេយ្យ និងមានស្រុកកំណើតនៅឃុំរមណី ស្រុករវៀង ខេត្ដព្រះវិហារ ហើយបច្ចុប្បន្ន ជួលផ្ទះស្នាក់ នៅសង្កាត់បឹង ត្របែក ខណ្ឌចំការ មន ។


សមត្ថកិច្ចមូលដ្ឋានបានសន្និដ្ឋានជាជំហាន ដំបូង    ឱ្យ ដឹងថា  នារី  រងគ្រោះ ត្រូវបានជនដៃ ដល់អាចជា សង្សារ ឬ អ្នក ស្គាល់គ្នាវាយបង្ខំ ចាប់រំលោភរហូតស្លាប់  ហើយយកសពទៅ បោះចោលក្នុងទឹកទន្លេ មុន ពេលរត់    គេច ខ្លួន ដោយសុវត្ថិភាព ហើយហេតុការណ៍ចាប់ រំលោភនិងវាយសម្លាប់នេះ ទំនងកើតឡើង កាលពីយប់ថ្ងៃទី៥ឬឬថ្ងៃទី៦ ខែតុលា ឆ្នាំ ២០១៤ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបាន ឱ្យដឹងថា ក្រោយពីប្រទះឃើញ   សព នារីរង គ្រោះ និងមានការ បញ្ជាក់ ពីក្រុមគ្រួសារក៏ដូច ជាសាច់ញាតិនោះ    បានបង្ហាញថា ឈ្មោះសុង ដាវីន អាយុ២០ឆ្នាំ ជានិស្សិត នៅ វិទ្យាស្ថាន វ៉ាន់ដាគណនេយ្យ ។


សមត្ថកិច្ចបានបន្ដថា កាលពីព្រឹកថ្ងៃ ទី ៧ ខែ តុុលា ឆ្នាំ  ២០១៤ ប្រជាពលរដ្ឋ ដែលមក ហាត់ប្រាណ នៅ មាត់ ទន្លេ បាន  ប្រទះឃើញ សពនារីរងគ្រោះ     អណ្ដែតផ្កាប់មុខចម្ងាយប្រ មាណ៣-៤ម៉ែត្រពីច្រាំងទន្លេ ដោយ ពេល នោះ មិនទាន់មានការចាប់អារម្មណ៍នៅ ឡើយទេ ដោយនឹកស្មានថា ជារបស់អ្វីផ្សេង និងកូន កុ ក្កតា ជ័រ ។

ក្រោយពីពិនិត្យមើលជាក់ស្ដែង ទើបដឹង ថា អ្វីដែល   អណ្ដែតនោះ គឺជាសពមនុស្សស្រី ម្នាក់ ទើបបង្ក ឱ្យ មា នការភ្ញាក់ផ្អើលដល់ សមត្ថកិច្ចនិងអាជ្ញាធរចុះ ម កពិនិត្យ  មើលសព ដើម្បីធ្វើការស្រាវជ្រាវ ក្ន្នុងករណី នេះបន្ដ ទៀត ។

មន្ដ្រីនគរបាលមូលដ្ឋានបាននិយាយថា សពនារីរងគ្រោះស្លៀករ៉ូបរាត្រី ពណ៌ទឹកប៊ិច  ហើយមានស្នាមជាំ នៅលើដងខ្លួនជាច្រើន កន្លែង ដូច្នេះមានជនមិនស្គាល់មុខ   វាយសម្លាប់  ដើម្បីចាប់រំលោភ រួចហើយ នៅ ពេល ដឹងជន រងគ្រោះស្លាប់ ក៏   យក សពទៅបោះចោលនៅ  ក្នុងទឹកទន្លេ ក្នុងគោលបំណង បំបាត់ ភស្ដុ តាង។


យ៉ាងណាក៏ដោយករណីនេះ កម្លាំងសមត្ថ  កិច្ច ជំនាញ ព្រហ្មទណ្ឌ  បាននឹង កំពុងធ្វើការ ស្រាវជ្រាវ យ៉ាង យកចិត្ដទុកដាក់ តាមចាប់ ជនដៃដល់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ដោយឡែកសពនារីរងគ្រោះ ត្រូវ បានសមត្ថ កិច្ច ប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី ៕

- អាន ៖ ទាន់ហេតុការណ៍ ៖ ចាប់រំលោភ រួចវាយសម្លាប់ និស្សិត វ៉ាន់ដា យកសពទៅ​ទម្លាក់​ ចោលទឹកទន្លេ

ដោយ ៖ កុសល
ប្រភព ៖ ដើមអម្ពិល ហ្វេសប៊ុក


Tags: National news local news social news Cambodia Khmer Asia Phnom Penh