CamNews

តារា 

CL ត្រូវអ្នកនិពន្ធចម្រៀង អាមេរិកដ៏ល្បី អួតថាជា តារាស្រីអស្ចារ្យបំផុតរបស់ កូរ៉េខាងត្បូង

កូរ៉េ៖ អ្នកនិពន្ធចម្រៀង អាមេរិកដ៏ល្បីល្បាញថ្មីៗនេះ បាននិយាយប្រាប់ ទស្សនាវដ្តី អាមេរិកថា នាង CL កំពុងសហការជាមួយ តារាបរទេសល្បីៗ ជាច្រើន ជាពិសេសធ្វើការ ជាមួយក្រុម ចម្រៀងអង់គ្លេស “Florence And The Machine” ។

តាមព័ត៌មានពីផលិតកម្ម កម្សាន្ត YG បានឲ្យដឹងនៅ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥នេះថា អ្នកនិពន្ធចម្រៀងអាមេរិក ដ៏ល្បីល្បាញ Bobby Brackins ពេលជួបសម្ភាសន៍ ជាមួយក្រុមការងារ ទស្សនាវដ្តី អាមេរិក“Vice” បាននិយាយថា តារាចម្រៀង និងជាតារា Rap ដែលលេចធ្លោជាងគេ នៅកូរ៉េខាងត្បូង កញ្ញា CL កំពុងធ្វើការ ជាមួយក្រុមចម្រៀងអង់គ្លេស ដ៏ល្បីល្បាញ “Florence And The Machine” ។ មិនតែប៉ុណ្ណោះ Brackins ថែមទាំងអួតថា “ CL ជាតារាស្រីអស្ចារ្យបំផុត នៅកូរ៉េខាងត្បូង ហើយអ្នកលេងភ្លេងល្បីៗ ជាច្រើននៅអ៊ឺរ៉ុប កំពុងធ្វើការជាមួយCL ” ។

ផ្អាកពី CL អ្នកនិពន្ធ Bobby Brackins បានបែរមកសសើរក្រុម ចម្រៀង “Florence And The Machine” វិញ ជាក្រុមចម្រៀងល្បីមួយ ដែលទើបតែទទួលពានរង្វាន់ “53th Grammy Awards” ជាមួយ Justin Bieber , Drake, និង Esperanza Spalding ។

គួរបញ្ជាក់ថា តារាវ័យ ២៣ឆ្នាំ CL កំពុងតែបន្តការងារ យ៉ាងមមាញឹក ជាមួយអាល់ប៊ុម ចម្រៀងទោល របស់នាង នៅអាមេរិកជាមួយ Florence ហើយប្រិយមិត្តជាច្រើន កំពុងតែទន្ទឹងរង់ចាំ ការសម្តែងរបស់នាង ក្នុងពេលដ៏ឆាប់ ខាងមុខនេះ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Star news Breking news SNSD SM Kpop Korea Seoul South korea