CamNews

ប្លែកៗ 

ថតបានសត្វនាគចម្លែកកំពុងហោះហើរលើភ្នំនៅប្រទេសចិន ៖ ជឿឬមិនជឿ? (វីដេអូ)

សត្វចម្លែកមួយដែលត្រូវបានគេសង្ស័យថាជានាគ ត្រូវគេថតបាននៅពេលវាហោះហើរនៅលើជួរ
ភ្នំមួយរបស់ចិន។ វីដេអូបង្ហាញអំពីសត្វចម្លែកនេះបានបង្កការភ្ញាក់ផ្អើលនៅលើអ៊ីនធឺរណែត ដោយ
អ្នកខ្លះថាពិត អ្នកខ្លះថាមិនពិត។

វីដេអូដែលមានរយៈពេល៥នាទី មានចំណងជើងថា “នាគត្រូវគេប្រទះឃើញនៅប្រទេសចិន” ដែល
បង្ហោះដោយគណនី ApexTV នៅលើ Youtube នេះ បង្ហាញអំពីសត្វចម្លែកដ៏ធំមួយដែលត្រូវបានគេ
ឃើញកំពុងហោះហើរឆ្លងកាត់ជួរភ្នំមួយដែលត្រូវបានគេជឿថា នៅក្បែរព្រំដែនចិន និងឡាវ។

ApexTV សរសេរអំពីវីដេអូនេះថា “បុរសជនជាតិចិនម្នាក់បានថតបានសត្វចម្លែកដ៏ធំនេះ ដែលត្រូវ
បានប្រទះឃើញនៅក្បែរព្រំដែនឡាវ។ មានការយល់ឃើញជាច្រើន បានកើតឡើង ខណៈដែល
មនុស្សមួយចំនួនអះអាងថានេះគឺជាសត្វនាគ ចំណែកអ្នកខ្លះនិយាយថា រូបភាពនេះបង្ហាញអំពី
សត្វ pterodactyl (ដែលបានផុតពូជកាលពី៦៦លានឆ្នាំមុន) នៅតែមាន។ តើនេះគឺជានាគ ឬមួយ
ជា pterodactyl ”។



វីដេអូនេះបានទាក់ទាញមនុស្សចូលមើលរាប់សែននាក់ និងមានមតិជាច្រើនផងដែរ។ មនុស្សជា
ច្រើនបានសង្ស័យអំពីការពិតរបស់វីដេអូននេះ។

មនុស្សមួយចំនួនអះអាងថា នេះគឺជាវីដេអូក្លែងក្លាយ។ ចំណែកអ្នកខ្លះយល់ថា “សត្វនាគ” នេះ
អាចជាយន្តហោះគ្មានមនុស្សបើក។

អ្នកលេងអ៊ីនធឺរណែតឈ្មោះ s6ef4enko បានសរសេរថា “ខ្ញុំបានអានអត្ថបទមួយចំនួននិយាយអំពី
វិធីដែលអ្នកវិទ្យាសាស្ដ្រ និងវិស្វកររកឃើញចលនាធម្មជាតិ និងចលនារបស់សត្វ ដូច្នេះ ពួកគេអាច
ធ្វើឡើងនៅលើកុំព្យូទ័រ”។

ប្រែសម្រួល ៖ តារា
ប្រភព ៖ Youtube/RT


Tags: នាគ ប្រទេសចិន