(ភ្នំពេញ)៖ តារាចម្រៀងស្រី សុខ សីឡាលីន ត្រូវបានមហាជនដឹងថា នាងបានចូលជ្រកកោន ក្នុងទ្រនំហង្សមាស ដ៏ធំស្កឹមស្កៃ ហើយបច្ចុប្បន្ន ក៏ជាតារាចម្រៀងសម្បូរការងារច្រៀងខាងក្រៅច្រើន ស្ទើរតែរកពេលសំរាកគ្មាន។ ម្យ៉ាងទៀត សុខ សីឡាលីន ក៏ជាតារាចម្រៀង ដែលមានមុខចេញច្រៀង នៅក្រៅប្រទេសញឹកញាប់ផងដែរ ព្រោះជាតារាចម្រៀង តំណាងឲ្យក្រសួងទេសចរណ៍ របស់ប្រទេសកម្ពុជា។
ថ្មីៗនេះ កញ្ញា សុខ សីឡាលីន ដែលត្រូវគេស្គាល់ថា ជាអតីតគូស្នេហ៍របស់លោក អ៊ុក មិនណារិទ្ធ ប្រធានក្រុមតន្រ្តីចចកសមុទ្រ បានមិត្តភក្តិប្រារព្ធពិធីខួបកំណើតរឲ្យនាង ប៉ុន្តែអ្វីដែលនាងភ្ញាក់ផ្អើល គឺនំខួបកំណើត បែរជាមានរូបតាឥសីទៅវិញ។
កាលពីប៉ុន្មានថ្ងៃមុន តារាចម្រៀង មានសំនៀងជាភាសាអង់គ្លេសបានល្អ សុខ សីឡាលីន ត្រូវមិត្តភក្តិធ្វើឲ្យ យ៉ាងភ្ញាក់ផ្អើល ព្រោះថ្ងៃខួបកំណើតនាង បានទទួលនំខួបកំណើត ដ៏អស្ចារ្យមួយ គឺមានរូបឥសី ធ្វើឲ្យនាងរំភើបចង់បាក់ចង្កេះ ព្រោះនំកំប្លែងពេក។
សុខ សីឡាលីន និយាយថា «ការ Surprised មួយនេះខ្ញុំ បាក់ចង្កេះខ្ញុំហ្មង អត់ដឹងមែន ទាល់តែឃើញនំខេក រូបឥសី បានដឹង អូយ! ខ្លាំងមែន ហើយឡើងហួសចិត្តមួយទំហឹង ! អរគុណ បងសិទ្ធ បងហ្គេត បងប្រពៃ សឹង្ហ តុលា សិលា នេត្រ ណេ ប៊ីល ម៉ាលីន ណែត បងឡា ...អ្នកទាំងអស់គ្នា ធ្វើស៊ីឡើងទំនង ហាហា thanks u bro and sis love you all!»។
នេះជានំខួបកំណើតប្លែកបំផុត សម្រាប់អ្នកសិល្បៈ ព្រោះកន្លងមកខួបកំណើត អ្នកសិល្បៈភាគច្រើន មានរូបដើមទ្រូង និងរូបផ្សេងៗជាច្រើនទៀត ហើយសម្រាប់នាង សុខ សីឡាលីន បែរជាត្រូវជំនួសដោយរូបតាឥស៊ីទៅវិញ។ សុខ សីឡាលីន ហាក់ទទួលបានជោគជ័យ ក្នុងអាជីពសិល្បៈយ៉ាងខ្លាំង ព្រោះនាងមានក្ដីស្រឡាញ់ដ៏កក់ក្ដៅមួយ ជាមួយលោក នូ ចំណាប់ កូនខ្មែរកាត់អាមេរិកកាំង ដ៏ស្រស់សង្ហា និងជាអ្នករ៉េបផ្ទាល់ខ្លួនរបស់នាងផងដែរ។
ក្រៅពីអ្នកនៅជុំវិញខ្លួន សុខ សីឡាលីន ក៏មានតារាល្បីៗដូចជា លោក ឆន សុវណ្ណរាជ និងតារាល្បីៗ ជាច្រើនដួងទៀត ក៏បានជូនពរនាង ក្នុងថ្ងៃខួបកំណើតផងដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង