CamNews

ភាពយន្ត 

"The Great Wall ឬ មហាកំផែង" ចិន-ហូលីវូដ ពួតដៃគ្នា យាយពីថា ល្អមើលហួសការស្មាន (Trailer Inside)

កំសាន្ត ៖ ១៦ កុម្ភៈ ២០១៧ គឺជាវេលាមួយដ៏អស្ចារ្យ ដែលអាចនិយាយបានថា ជាថ្ងៃវិសេស នៅពេល ពេលដែលបេក្ខភាពខ្សែភាពយន្តដែលលោកអ្នកតែងតែទន្ទឹងរង់ចាំនោះបានមកដល់ ជាក់ស្តែង ខ្សែភាពយន្តដ៏ល្បីរបស់ប្រទេសចិន ដែលមានចំណងជើងថា The Great Wall ឬ មហាកំផែងនោះចាប់ ផ្តើមចាក់បញ្ចាំងពីថ្ងៃនេះតទៅហើយ នៅគ្រប់រោងភាពយន្តទំនើបៗ ក្នុងព្រះរាជាណាចក្រកម្ពុជា។ 



"The Great Wall ឬ មហាកំផែង" គឺជាខ្សែភាពយន្តល្អឯក បែបប្រយុទ្ធ និងវាយប្រហារ តាំងតែពីដើម ដល់ចប់ ដែលនឹងធ្វើឲ្យអស់លោកអ្នក ជក់ចិត្ត ផ្តិតអារម្មណ៍ ជាមួយនឹងគ្រប់ឈុត គ្រប់ឆាកផ្ទាល់តែ ម្តង។ គួរបញ្ជាក់ថា សម្បត្តិបេតិកភណ្ឌរបស់ចិន The Great Wall ឬ មហាកំផែង ចំណាយពេល  ដល់ ទៅ ១៧០០ ឆ្នាំ ដើម្បីកសាង និង មានប្រវែងដល់ទៅ ៥៥០ម៉ាយល៍ ប៉ុន្តែ នាពេលមួយនោះ ពោល នៅ សម័យបុរាណ កលយុគបានកើតមានឡើង ខណៈក្រុមទ័ពចិនបុរាណ បានតតាំងជាខ្លាំង ក្នុងការ រារាំង។ តើពួកគេកំពុងតែរារាំងអ្វី ? អ្នកចម្បាំងដ៏ក្លាហានមួយក្រុមបានតស៊ូយ៉ាងមុតមាំដើម្បីមនុស្សជាតិនៅលើស្ថាបត្យកម្មដ៏ធំមួយក្នុងលោក ក្នុងនោះ មានទ័ពជាច្រើន បានត្រៀមជាស្រេចក្នុងការ ប្រយុទ្ធ ។ រឿងដែលនិយាយអំពីសង្រ្គាមកាលពីសម័យបុរាណនៅឯប្រទេសចិន ក្នុងនោះក៏មានការចូលរួមសំដែងដោយតារាហូលីវូដយ៉ាងច្រើនផងដែរ តួយ៉ាង Andy Lau នឹងសំដែងជាតួ Strategist Wang នៅក្នុងខ្សែភាពយន្ត ដ៏ល្អឯងមួយនេះ។ នៅចាំដល់អង្កាល់ទៀត តោះទៅតាមដានទស្សនា ទាំងអស់គ្នា ដែលចាប់បញ្ចាំងពីថ្ងៃនេះតទៅហើយ គ្រប់រោងភាពយន្តទំនើបៗ ។ 


ដើម្បីទទួលបានព័ត៌មានលំអិត ពីភាពយន្តនេះនិង ព័ត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែល លោកអ្នកចូលចិត្តអាចចូល ទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia​ , www.cinema.com.kh ហើយក៏អាច add ចៃកុនជាមិត្ត ក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជា រៀងរាល់អាទិត្យ។







Tags: Westec Journey to the west 2 Movie Jaikon The Great Wall