CamNews

ប្លែកៗ 

សណ្ឋាគារអាក្រាតកាយដំបូងក្នុងប្រទេសអង់គ្លេស

ប្រទេស អង់គ្លេស មានសណ្ឋាគារមួយនៅ Erdington បានអនុញ្ញាតអោយភ្ញៀវទាំងអស់
អាចការអាក្រាតកាយបានដោយសេរី ដោយមិនមានការហាមឃាត់ រឺ ពិន័យ អ្វីឡើយ ។

លោក Tim Higgs ម្ចាស់សណ្ឋាគារបានអោយដឹងថាគាត់មានគំនិតបែបនេះគឺចង់បង្កើត
បរិយាកាសតាមបែបធម្មជាតិ ដល់មនុស្សទាំងឡាយមិនថាក្មេងចាស់ ប្រុសស្រីឡើយ គឺមិនត្រូវមាននការខ្មាសអៀនឡើយ នៅពេលដែលមកដល់ទីនេះ ។ នៅក្នុងសណ្ឋាគារនេះ
មានបន្ទប់បំរើសេវាកម្មជាច្រើន ដូចជា បន្ទប់ស្ពង់ បន្ទប់ម៉ាស្សា និង បន្ទប់ហាត់ប្រាណ
អាងហែលទឹក ជូនដល់ភ្ញៀវផងដែរ ។

លោក Tim Higgs បន្ថែមថា ការអាក្រាតកាយបច្ចុប្បន្នវាបានក្លាយជារឿងធម្មតាទៅហើយ
នៅលើពិភពលោក នៅតាមឆ្នេរសមុទ្រក៏មានការអនុញ្ញាតអោយអាក្រាតកាយផងដែរ តែ
ដោយឡែកនៅក្នុងប្រទេស អង់គ្លេស មានកន្លែងតិចណាស់សំរាប់អ្នកចូលចិត្ត អាក្រាត
ដូច្នេះលោកបានបង្កើតនូវ សណ្ឋាគារអាក្រាតនេះឡើងក៏ដើម្បីបំរើដល់មនុស្សទូទៅដែល
ចូលចិត្តការអាក្រាតកាយផងដែរ ។

ចំពោះអ្នកបំរើនៅក្នុងសណ្ឋាគារក៏អាច អាក្រាតកាយបានដែរប្រសិនជាពួកគេចង់ ។ ម្យ៉ាង
ទៀតនៅក្នុងសណ្ឋាគារនេះ អ្នកបំរើទាំងឡាយមិនត្រូវបានអនុញ្ញាតអោយលក់ស្រាដែល
ខ្លាំងដល់ភ្ញៀវទេ ៕
(ប្រភពពី Oddity)
ដោយ៖ រដ្ឋា

Tags: