CamNews

តារា 

Beyonce ចេញវីដេអូបទ ចម្រៀងជាង ១០ បទលើ Youtube (Video Inside)

ព័ត៌មានតារា ៖ វាជារឿងចម្លែកមិនធ្លាប់មាន ពីមុនមកសម្រាប់តារាចម្រៀង លំដាប់កំពូលរបស់អន្តរជាតិ ដែលមានលទ្ធភាព អាចចេញវីដេអូចម្រៀង ជាច្រើនបទក្នុងពេលតែមួយ ដែលបទចម្រៀងទាំងនោះ ហាក់បង្កប់នូវអត្ថន័យជីវិតពិត និងលាតប្រដាងពីអ្វីមួយ ដែលមនុស្ស ភាគច្រើនកំពុងផ្តោតអារម្មណ៍ និង ពេញចិត្តផ្តើមក្រៃលែងចំពោះ តារាចម្រៀង ប៉ុប វ័យ ៣៣ឆ្នាំ រូបនេះ។

វីដេអូចម្រៀង Pretty Hurt ដែលទើបនឹងចេញបានប៉ុន្មានខែមកនេះ និង ជាចម្រៀងថ្មី ក្រោយ ពី Beyonce បាត់ខ្លួនមួយរយៈពេលនោះ ហាក់បង្ហាញពីការគាំទ្រលើរូបនាងកាន់តែខ្លាំង។ ដោយឡែកវីដូចម្រៀងស្ទីលប្លែក ទាំងសាច់តន្ត្រី អត្ថន័យ និង ការតុបតែងខ្លួន ព្រមទាំង ឈុតឆាកនានា ទាំងនេះ ពិតជានាំឲ្យអ្នកទស្សនាមិនអាចប្តូរបទទៅណាបានឡើយ ដែលនិយាយរួមទៅ គឺ ត្រូវទស្សនារហូតដល់ចប់ បទនិមួយៗ តែម្តង។

សូមទស្សនាវីដេអូទំាងអស់ ដែលមានបង្ហោះនៅក្នុងគេហទំព័រកំសាន្ត យូធ្យូប នៅថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ ២០១៤ នេះដូចតទៅ៖

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: star news Lady Gaga Int news Breaking news Hot news Hollywood