CamNews

ភាពយន្ត 

Friend Request ភាពយន្ត រន្ធត់ ពីអាល្លឹម៉ង់ ធានាថា សាហាវ ស្រែកផ្អើលរោងកុន ជាក់ជាមិនខាន (Trailer)

ភាពយន្ត ៖ តើប្រិយមិត្ត មិត្តអ្នកអាន ជាបេក្ខភាពដែលចូលចិត្តទស្សនាខ្សែភាពយន្តល្បីៗទើបមក ដល់ស្រុកខ្មែរដែរឬទេ ? បើដូច្នេះមែន បណ្តាខ្សែភាពយន្ត ដែលទើបតែមកដល់ថ្មីក្នុងនោះរួមមាន ដូចជា ខ្សែភាពយន្ត Friend Request នឹងមិនធ្វើអោយលោកអ្នក ខកបំណងនោះទេ អ្វីដែលរឹតតែ ពិសេសនោះគឺថា បើលោកអ្នក  ចូលចិត្តទស្សនា ខ្សែ  ភាពយន្ត  លក្ខណៈ  ភ័យរន្ធត់ នោះ Friend Request លោកអ្នកមិនត្រូវមើលរំលងនោះទេ ពីព្រោះថា ជា បេក្ខភាព  ខ្សែភាពយន្ត ស្លុងអារម្មណ៍ ភ័យរន្ធត់ ស្រែកខ្លាំង ផ្អើលរោងភាពយន្តផ្ទាល់តែម្តង ។

គួរបញ្ជាក់ថា Friend Request គឺជាខ្សែភាពយន្តដែលគ្រោង  នឹង ចាប់បញ្ជាំងតាមបណ្តារោងភាព យន្តទំនើបក្នុងរាជធានីភ្នំពេញ នាថ្ងៃទី ១៤ មករា ២០១៦ នេះ  ហើយ ។ ជាខ្សែភាពយន្តបែបភ័យ និងរន្ធត់​ពីប្រទេសអាល្លឹម៉ង់ Friend Request នឹងមិនធ្វើអោយលោកអ្នកខកបំណងនោះទេ ខណៈ ដំណើររឿងនោះគឺថា នៅពេលដែលយុវតីម្នាក់ សម្រេច Unfriend នារីចម្លែកម្នាក់ពីបញ្ជីមិត្តភក្កិនៅ ក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ហេតុការណ៍ចម្លែកបានកើតមានឡើង ជាបន្តបន្ទាប់ពោល នារីចម្លែកម្នាក់នេះ មានអារម្មណ៍ថាឯកការ   ឈាន  ទៅ  សម្លាប់មិត្តភក្កិ ជិតស្និទ្ធ យុវតីដែលបាន Unfriend នាង ដ៏សាហាវបំផុត។ មិត្តភក្កិជិតស្និទ្ធរបស់ នាង បានស្លាប់ជាបន្តបន្ទាប់ ក្រោយពីការ ធ្វើទុក្ខទោម្នេញ ពីនារីចម្លែកម្នាក់នោះ ក្រោយពី Unfriend ពី List ក្នុង ហ្វេសប៊ុក ។

ដូច្នេះ ដើម្បីជ្រាបកាន់តែ  ច្បាស់ថាតើ ខ្សែភាពយន្តនេះ  មាន  ភាពល្អ ទាក់ភ្នែកនិងរន្ធត់យ៉ាងណា នោះ មានតែតាមដានទស្សនាទាំងអស់គ្នា   ក៏ដូចជា  កក់  សំបុត្រ ទាំងអស់គ្នានៅតាមបណ្តារោង ភាពយន្តទំនើប ក្នុងរាជធានីភ្នំពេញ ដែលចាប់បញ្ជាំងនាថ្ងៃទី ១៤មករា ២០១៦នេះតទៅហើយ​។ដើម្បី ទទួលបានពត៌មានលំអិត ពីភាពយន្ត នេះ និង ពត៌មាន ផ្សេងៗទៀតទាក់ទង  នឹងភាពយន្ត ដែល លោកអ្នកចូលចិត្តអាច ចូល  ទៅកាន់ ចៃកុន  តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.face book .com/JaiKon.Cambodia  , www.youtube.com/JaiKonCambodia  ​ហើយក៏អាច add ចៃកុន ជាមិត្ត ក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON  ដើម្បីទទួល  បាន រង្វាន់ ដូចជាសំបុត្រ កុន និង របស់ ពី ភាពយន្តជារៀងរាល់អាទិត្យ ៕

ទស្សនា Trailer នៅទីនេះ


 

ប្រភព ៖ Westec Media Limited


Tags: Westec Hollywood movie Disney Sony Legend Major cineplex Friend Request