CamNews

តារា 

ស្អាតទាំងរូប ស្អាតទាំងចិត្ត! យុគ ចិន្តា ចិត្តធម៌ជួយទិញផ្កាជនពិការ ដែលដើរលក់ហាលក្តៅ ហាលភ្លៀង

ភ្នំពេញ ៖ ពិធីការនីដែលមានទាំងរូបសម្បត្តិស្រស់ស្អាតនិងសន្តានចិត្តធម៌ដ៏ល្អប្រពៃ ព្រមទាំងគ្មានការរើសអើងចំពោះអ្នកក្រីក្រ ជាពិសេសគឺជនពិការតែម្តង ។ ផ្ទុយទៅ ​អ្នក​នាង​យុគ ចិន្តា ក៏ថែមទាំងបានជួយទិញផ្កាម្តាយកូន ដែលដើរលក់ផ្កាតាមដងផ្លូវទាំងហាលភ្លៀង ហើយភ្នែកអ៊ុំស្រី ថែមទាំងមើលមិនឃើញទៀតផង ។ 

នៅក្នុងនោះផងដែរ ពិធីការនីប្រចាំស្ថានីយ៍ទូរទស្សនប៉ុស្តិ៍ សុីធីអុិន បានលើកឡើងថា "សួស្ដីថ្ងៃចុងសប្ដាហ៏ចាស! ជីវិតមានតំលៃមិនកាត់ថ្លៃបាន ទោះជាមេឃភ្លៀង ភ្នែកងងឹតមើលមិនឃើញក៏ម្ដាយនិងកូនមួយរូបនេះ នៅតែខំដើរលក់ផ្កាដើម្បីជីវិត! ខ្ញុំមិនមែនអ្នកមាន ខ្ញុំមិនមែនអ្នកអស្ចារ្យ តែខ្ញុំមានចិត្តករុណា មេត្តាធម៌ ! អ្វីដែលអាចជួយបាន សូមជួយ កុំរំលង!!!" ៕ 





យើងក៏បានសង្កេតឃើញថា មានអ្នកខមមិនយ៉ាងច្រើន ហើយសរសើរមិនដាច់ពីមាត់ទេ ចំពោះទឹកចិត្តករុណាតាធម៌របស់អ្នកនាង យុគ ចិន្តា ចំពោះជនក្រីក្រ ៕












ដោយ ៖ គន្ធា


Tags: Yok chanda Ma serey