ព័ត៌មានអន្តរជាតិ ៖ សារព័ត៌មាន បរទេស ប៊ីប៊ីស៊ី អំឡុងថ្ងៃ សុក្រម្សិលមិញនេះ ចេញផ្សាយសម្រង់ អត្ថបទ សារព័ត៌មាន អោយ ដឹងថា រដ្ឋាភិបាល ក្រុងព្យុងយ៉ាង ប្រកាសផ្លាស់ប្តូររង្វាស់ម៉ោងថ្មីដោយបង្វិលទ្រនិច ៣០នាទីថយក្រោយ ដើម្បី បង្កើត ម៉ោង ថ្មី សម្រាប់ក្រុងព្យុងយ៉ាង។ ការផ្លាស់ប្តួរនេះ ត្រូវបានរដ្ឋាភិបាល ក្រុង ព្យុងយ៉ាង ធ្វើឡើងដើម្បីប្រឆាំងទៅនឹងម៉ោង ដែលកំណត់ដោយចក្រពត្តិជប៉ុនជាងមួយ ទសវត្សរ៍ហើយនោះ។
ព្រឹក មិញនេះ មេដឹកនាំកំពូលកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានប្រកាសពីរង្វាស់ម៉ោងថ្មីសម្រាប់ ក្រុងព្យុងយ៉ាង ដែលក្នុងនោះម៉ោងថ្មី នឹងត្រូវយឺតជាងម៉ោងដែលប្រើប្រាស់ បច្ចុប្បន្ន៣០នាទី។ ការ ផ្លាស់ប្តូរនេះ ធ្វើឡើងដើម្បីអបអរខួបលើកទី៧០នៃការទទួលឯករាជ្យពីចក្រពត្តិជប៉ុន និង ប្រឆាំងពីការគ្រប់គ្រងរបស់ជប៉ុនផងដែរ។
គួឬបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង គឺនៅក្នុង តំបន់ ពេលវេលាដូចគ្នា (ល្វែងម៉ោងតែមួយ) ទៅនឹងប្រទេសគូប្រជែងដូចជាកូរ៉េខាងត្បូង និង ជប៉ុន ផងដែរ ដែលមានរយៈពេលប្រាំបួនម៉ោងមុនពេលវេលា GMT។
ប្រភពដដែល បន្តអោយដឹងថា ពួកគេ បាន ហៅការធ្វើបែបនេះថាជា “ពេលវេលាទីក្រុងព្យុងយ៉ាង” ហើយវានេះមានប្រសិទ្ធិភាពនៅថ្ងៃទី១៥ ខែសីហា ហើយត្រឡប់ទៅតំបន់ពេលវេលាដែលត្រូវបានប្រើនៅទូទាំងឧបទ្វីបកូរ៉េ មុន ពេល ការគ្រប់គ្រងរបស់ជប៉ុនវិញ ។ គួររំឮកថា ជប៉ុនបានគ្រប់គ្រងឧបទ្វីបកូរ៉េចាប់ពីឆ្នាំ១៩១០ ដល់ឆ្នាំ១៩៤៥ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី