CamNews

កុំព្យូទ័រ 

កុំព្យូទ័រមានរាងដូច USB តំលៃត្រឹមតែ 25 ដុល្លា

កុំព្យូទ័រមួយប្រភេទនេះមានរូបរាងប្រៀបបាននឹង USB មានសមត្ថិភាពដូចកុំព្យូទ័រធម្មតា
មានតំលៃត្រឹមតែ 25 ដុល្លា កំពុងបានក្លាយជារឿងមិនគួរអោយជឿនៅក្នុងប្រវត្តិសាស្រ្ត
នៃពិភពបច្ចេកវិទ្យា ។ ហេតុនេះហើយទើបធ្វើអោយកុំព្យូទ័រ Raspberry Pi នេះកំពុងតែ
មានភាពទាក់ទាញបំផុត ។


កុំព្យូទ័រនេះផលិតឡើងក្នុងគោលបំណងបំពេញតំរូវការ សំរាប់កុមារហេតុនេះហើយទើបធ្វើ
អោយវាមានរូបរាងនិងទំហំប៉ុនគ្នានឹង USB ព្រោះងាយស្រួលក្នុងការដាក់តាមខ្លួនយកទៅ
សាលា ។

មា្ចស់ផលិតផលថ្មីនេះគឺលោក David Braben បានអោយដឹងថា កុំព្យូទ័រ Raspberry Pi នេះ
មានប្រព័ន្ធដំនើរការប្រភេទ ARM ល្បឿន 700MHz រន្ធភា្ជប់ USB មួយ និងកន្លែងភ្ជាប់ HDMI
សំរាប់ភ្ជាប់ទៅនឹង អេក្រង់ និង Keyboard Mouse ជាដើម RAM 128MB អាចភ្ជាប់ Wi-Fi
supports ទៅនឹងអង្គចងចាំខាងក្រៅ(Memory Card) ប្រភេទ SD ងាយស្រួលក្នុងការរក្សាទុក
ឯកសារផ្សេង និង ដំនើរការលើ Ubuntu Linux ។ ជាពិសេស Raspberry Pi អាចថតរូបភាព
បានយ៉ាងច្បាស់ជាមួយកាមេរ៉ា 12megapixel និងអាចថត Clip វីដេអូប្រភេទ Full HD 1080p
បានទៀតផង ។ កុំព្យូទ័រប្រភេទ Raspberry Pi ថ្មីនេះ នឹងដាក់លក់នៅលើទីផ្សារនៅក្នុងឆ្នាំ
2012 ខាងមុខនេះហើយ ៕
(ប្រភពពី LLP)
ដោយ៖ រដ្ឋា

Tags: