CamNews

តារា 

T.O.P ពី​ BIGBANG មានការអាក់អន់ស្រពោនចិត្ត នឹងសមាជិកក្រុមរបស់ខ្លួនយ៉ាងខ្លាំង

ព័ត៌មានកំសាន្ត ៖ T.O.P មានការអាក់អន់ ស្រពោនចិត្តបន្ទាប់ពី សមាជិកក្រុម BIGBANG របស់ខ្លួនបានបង្កើតការ ជប់លៀងមួយដោយគ្មានរូបលោក ។  

បើទោះបីមិនមានការផ្សព្វផ្សាយជាផ្លូវការណាមួយក៍ដោយ ប៉ុន្តែសមាជិកក្រុម members គឺលោកកំពុងតែផ្តោតយ៉ាងសំខាន់ទៅលើ ព្រឹត្តការណ៍មួយ ដូច្នេះហើយ ទើបធ្វើឲ្យមិនបានចូលរួមនៅក្នុងពិធីជប់លៀងនោះ ។ ប៉ុន្តែសមាជិកក្រុម BIGBANG ផ្សេងទៀតនៅតែ ចែករំលែកពីទំនាក់ទំនងរបស់ពួកគេ ​។ 



នៅថ្ងៃទី​ ២៩ ខែមេសា លោក Youngbae ​បានធ្វើការបង្ហោះរូបភាពមួយនៅលើគណនី Instagram របស់លោក ដោយនៅក្នុងនោះ លោកបានផឹកជាមួយនឹង  G-Dragon, Seungri និង Daesung, ដោយនៅក្នុងនោះ T.O.P បាននិយាយថា “Cheers for @choi_seung_hyun_tttop wish u were here! Miss u” ។ 

G-Dragon ថែមទាំងបានបង្ហោះនៅគណនីផ្ទាល់របស់គាត់ ខណៈពេលដែល T.O.P បាន shared រូបភាពនោះដោយ និយាយថា អ្នកទាំងអស់គ្នាបានបរិភោគអាហារដោយគ្មានខ្ញុំ ជាងនេះទៅទៀត T.O.P បាននិយាយទៅកាន់ពួកគាត់ទៀតថា​ The brothers that I miss ។ 

សមាជិកក្រុម BIGBANG លោក T.O.P បានចប់សព្វគ្រប់ ជាមួយនឹង កាតព្វកិច្ចរបស់គាត់ជាមួយ និងក្រុមអ្នកគាំទ្រ ហើយនៅតែបានបង្ហាញទំនាក់ទំនង ដ៍ជិតដិតរបស់ពួកគេដដែល ដោយសមាជិកក្រុមដទៃទៀតបានផ្ញើរ ចិត្តនឹកទៅកាន់ T.O.P ពីចម្ងាយ ។​

បញ្ជាក់ T.O.P កាលពីពេលថ្មីៗនេះ គឺនៅ Germany ដើម្បីថតខ្សែភាពយន្តថ្មីរបស់លោក (Out of Control) ៕ 



ប្រែសម្រួល ៖ គន្ធា


ប្រភព ៖​ koreaboo


Tags: BIGBANG Seoul South korea Kpop