CamNews

តារា 

នារីម្នាក់ និងសាហាយ ចេញមុខសូមទោសរឿងធ្លាយវីដេអូរួមសិច ធ្វើឲ្យប្តីដែលជាតារាសម្តែងខ្មាស់រកលេខដាក់គ្មាន

ព័ត៌មានកំសាន្ត ៖ ប្រពន្ធរបស់លោក Wang Baoqiang ដែលជាតារាភាពយន្ត គឺនាង Ma Rong និងសាហាយ គឺលោក Song Zhe កាលពីថ្ងៃអង្គារ ខែសីហា ទី ១៦ បានចេញមុខសូមទោសរឿងធ្លាយវីដេអូរួមសិច ធ្វើឲ្យប្តីដែលជាតារាសម្តែងខ្មាស់រកលេខដាក់គ្មាន ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ NetEase បាននិយាយថា តុលាការក្រុងប៉េកាំង បានទទួលយកពាក្យប្តឹង របស់ លោក Wang Baoqiang ពីបទលួចមានសាហាយ និងរួមសិចជាមួយប្រុសផ្សេងទាំងខ្លួនកំពុងតែមិនទាន់មានការលែងលះជាមួយប្តី នៅឡើយទេ ។

ហើយលោក Wang Baoqiang និងនាង Ma Rong គឺជាប្តីប្រពន្ធស្របច្បាប់ ហើយមានកូនដល់ទៅ ២ នាក់ឯណោះ ។ កូនប្រុសម្នាក់មានអាយុ ៦ ឆ្នាំ និងក្មេងស្រីម្នាក់មានអាយុ ៥ ឆ្នាំ ។ 

គួរបញ្ជាក់ឲ្យដឹងថា ក្រោយពីវីដេេអូរួមសិចរបស់ អ្នកនាង Ma Rong ជាមួយនិង លោក Song Zhe បានធ្វើឲ្យប៉ះពាល់អារម្មណ៍ និងផ្លូវចិត្តរបស់លោក Wang Baoqiang ដែលត្រូវជាប្តីខ្លាំងណាស់ ហើយលោកក៍បានធ្វើការសម្រេចចិត្តប្តឹងលែងលះ ជាមួយភរិយាតែម្តង ៕

-ចុចអាន ៖ តារាសម្តែងម្នាក់ ប៉ះពាល់ផ្លូវចិត្តយ៉ាងខ្លាំង ក្រោយបែកធ្លាយវីដេអូរួមសិច របស់ភរិយាជាមួយប្រុសផ្សេង

 






ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop