CamNews

តារា 

សមាជិកម្នាក់ទៀតនៃក្រុម Ladies' Code នាង Rise បាត់បង់ជីវិត ក្រោយពីពិធីបុណ្យសព របស់ Eunb

ការបាត់បង់ជីវិតរបស់តារាចម្រៀងស្រី នៃក្រុម Ladies' Code កញ្ញា EunB ធ្វើឱ្យ ក្រុមអ្នកគាំទ្រ
របស់ Kpop មានការសោកស្ដាយមិនទាន់បាត់ផង ស្រាប់តែសមាជិកម្នាក់ទៀតរបស់ក្រុមនេះ
បានបានស្លាប់បន្ត។

Kwon Rise សមាជិក​របស់ Ladies' Code បាត់​បង់​ជីវិត ក្រោយ​ពិធី​បុណ្យ​សព​របស់​មិត្ត
​រួម​ក្រុម​របស់​នាង


ករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី  ៣កញ្ញា បណ្ដាលឱ្យអ្នកគាំទ្ររបស់ក្រុម  Ladies' Code
មានការស្រណោះស្ដាយជាខ្លាំង  ដោយសារតែសមាជិកម្នាក់ គឺនាង EunB  បានបាត់បង់ជីវិត ហើយសមាជិកដទៃកំពុងសង្គ្រោះនៅមន្ទីរពេទ្យ។ Rise រងរបួសធ្ងន់ និងស្ថិតក្នុងស្ថានភាពសន្លប់។
នៅឯពិធីបុណ្យរបស់ Eunb គេឃើញមានតែ  Ashley និង Zuny  ប៉ុណ្ណោះដែលមានសុខភាព អាច
ត្រូវគេអនុញ្ញាតឱ្យចូលរួម។ ក្រោយមក អ្នកទាំងពីរក៏វិលចូលពេទ្យដើម្បីបន្តព្យាបាលរបួស។

Rise របស់ របស់ក្រុម​ចម្រៀង Ladies’ Code កាល​នៅ​រស់

 

នៅឯមន្ទីរពេទ្យ ដែល Rise កំពុងទទួលការព្យាបាល ក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ព្យាបាល
និងធ្វើការវះកាត់ឱ្យនាង យ៉ាងដុតដៃដុតជើង ប៉ុន្ដែ មិនបានជោគជ័យ ព្រោះ Rise បាត់បង់ឈាម
អស់យ៉ាងច្រើន។ ក្រោយមួយរយៈពេលខ្លីនៃការព្យាបាល Rise នៅតែមិនអាចរស់បាន នាងបាន
ស្លាប់នៅវេលាម៉ោង ១០ (ម៉ោងក្នុងស្រុក) ថ្ងៃទី ៧ កញ្ញានេះ ក្នុងវ័យ ២៣ឆ្នាំ។

 EunB របស់​ក្រុម Ladies’ Code

 

ករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធន់ កាលពីថ្ងៃទី ៣ កញ្ញា បានឆក់យកជីវិតរបស់តារាចម្រៀងស្រី
វ័យក្មេងចំនួនពីររូប ដែលមានសមត្ថភាព របស់ Kpop។ អ្នកគាំទ្ររបស់ Kpop នៅក្នុងប្រទេស
ក៏ដូចជាក្រៅប្រទេស មានការអាណិតអាសូរជាខ្លាំង ដល់សមាជិករបស់ Ladies’ Code ដែល
បានបាត់បង់ជីវិត និងបួងសួង សូមឱ្យសមាជិកដែលនៅសល់របស់ Ladies’ Code បានជាសះ
ស្បើយ និងសុខសុវត្ថិភាព។

ក្រុមចម្រៀង​ស្រី ល្បី​ឈ្មោះ Ladies' Code

 

គួររំលឹកថា មុននេះ មានសារព័ត៌មានមួយចំនួន ចុះផ្សាយអំពីករណីគ្រោះថ្នាក់ខាងលើនេះ ៖
រថយន្ដឈ្នួលរបស់ Ladies’ Code មានបញ្ហាត្រង់កង់ ហើយការរងរបួសធ្ងន់ និងឈានដល់ស្លាប់
បាត់បង់ជីវិតរបស់ EunB និង RiSe គឺដោយសារពួកនាង មិនបានដាក់ខ្សែក្រវាត់ការពារ ធ្វើឱ្យ
ពួកនាង ត្រូវហោះចេញក្រៅរថយន្ដ នៅពេលជួបគ្រោះថ្នាក់។

Rise (ទី​ពីរ​ រាប់​ពី​ឆ្វេង) ជាមួយ​នឹង​ក្រុម​របស់​ខ្លួន

 

និយាយ​អំពី​ចម្រៀង​របស់​ក្រុម Ladies’ Code វិញ បច្ចុប្បន្ន បទ​ចម្រៀង​ចាស់​របស់​ពួក​នាង គឺបទ
I’m Fine Thank You (Ladies’ Code) បាន​លោត​ឡើង​​កំពូល​តារាង​ចំណាត់​ថ្នាក់។ សូម​អញ្ជើញ​
ទស្សនា ដូច​ខាង​ក្រោម។

 


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Hellokpop/BBC


Tags: Ladies' Code Rise die