CamNews

ភាពយន្ត 

តារានិករទាំង១២ ៖ ៥ជំហានដើម្បីស្នេហ៍ ភាពយន្តថ្មី ឆក់បេះដូង យុវវ័យគ្រប់ៗគ្នា (Trailer Inside)

ភាពយន្ត ៖ ភាពស៊ីវិល័យនៃយុគសម័យថ្មី ញ៉ាំងអោយមានការរស់នៅកាន់តែសំបូរបែបហួសពីការស្មាន ក្នុងនោះ យុវវ័យ ត្រូវបានគេទទួលស្គាល់ថា ជាកម្លាំងស្នូលមួយដ៏មានសារៈសំខាន់ ក្នុងសង្គមរស់នៅ ។ ដោយឡែក កាលបើ និយាយពីស្នេហាយុវវ័យនាសម័យបច្ចុប្បន្នហើយនោះ ច្បាស់ណាស់ មានច្រើនបែប ច្រើនរសជាតិ ដែលពេលខ្លះ ស្នេហាបានឆាបឆេះឡើងភ្លាមៗដូចភ្លើងចម្បើង ដែលគេអាចនិយាយម្យ៉ាងទៀតបានថា ស្នេហាកាំរន្ទះ ។ 


ហ៊ុយ ជាបុរសសង្ហា ជំនាញខាងញ៉ែ ចរិតជា Playboy ចូលចិត្តតែស្នេហាមួយឆាវ មានមនុស្សស្រីរុំជុំទិស រួមបញ្ចូលទាំង ឈី ដែលស្រស់ស្អាត រាងដូចតារាម៉ូឌែល តែជាមនុស្សផ្គើន ហើយតែងធ្វើអី្វដែលខ្លួនចង់ធ្វើ និងយកអ្វីដែលខ្លួនចង់បានផងដែរ។ ហ៊ុយបានជួបជាមួយ ម៉ី ដែលស្លូតបូត សុភាព និងទាក់ទាញដោយចៃដន្យ តែ ម៉ី ជាមនុស្សស្រីផ្ទុយពីនារីៗស្រស់ស្អាតដែលហ៊ុយបានជួបកន្លងមក ហើយតារានិករទាំងពីរនេះមិនចុះសម្រុងគ្នាសោះឡើយ។ ដូច្នេះ ហ៊ុយ បានបង្កើតជំហានស្នេហាទាំង 5 ដើម្បីតាមឆក់យកបេះដូងរបស់ ម៉ី។ ព្រមជាមួយភាពឆ្លាតនៃការរៀបរាប់សាច់រឿង និងការបញ្ចូលតារានិករទាំង 12 ក្នុងភាពយន្ត ធ្វើអោយភាពយន្តនេះអាចនាំទស្សនិកជនពីការភ្ញាក់ផ្អើលមួយ ទៅមួយទៀត ដោយបើកចំហរពីរចំណងស្នេហ៍ត្រីកោណរវាង ឈី ហ៊ុយ និងម៉ី ជាមួយនឹងការតស៊ូដើម្បីស្នេហា និងមិត្តភាពរបស់ពួកគេ។


ជ្រាបកាន់តែច្បាស់ថាតើ ស្នេហាកាំរន្ទះ រវាងអ្នកទាំង ៣ នឹងទៅជាយ៉ាងណានោះ បើប្រៀបធៀបជាមួយនឹង មិត្តភាពរបស់ពួកគេដែលមានមកតាំងពីយូរអង្វែងហើយនោះ ចឹងទេ មានតែរង់ចាំតាមដានទស្សនា Zodiac 12: 5 Steps of Love ឬ តារានិករទាំង១២ ៖ ៥ជំហានដើម្បីស្នេហ៍ ដែលគ្រោងនឹងចាក់បញ្ចាំងហើយ គ្រប់រោងភាពយន្តទំនើបៗ ក្នុងរាជធានីភ្នំពេញ ពីថ្ងៃទី ១៨ សីហា ២០១៦ នេះតទៅហើយ ។


ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់អាទិត្យ។


Tags: Westec Movie Eddie The Eagle The Conjuring 2 Zodiac 12 5 Steps of Love