CamNews

ទូរស័ព្ទ 

iPhone 8 ស្រស់ស្អាតដល់​កំពូល មិន​ទស្សនា​មិន​អស់​ចិត្ត

អ្នករចនា Steel Drake ទើបតែបានឧទ្ទេសនាមម៉ូដែល iPhone 8 មានរូបរាងពិសេស និងមិនអាច​ច្រឡំទៅនឹងផលិតផលនានាក្នុងទីផ្សារបច្ចុប្បន្ន។

គេត្រូវរង់ចាំយូរទៀត ទើប Apple ឧទ្ទេសនាម iPhone 8 ក៏ប៉ុន្ដែ Steel Drake បានបញ្ចេញរូបរាង
នៃស្មាតហ្វូន ជំនាន់ទី ៨ របស់ Apple ទៅតាមគំនិតរបស់ខ្លួន។ បណ្ដាចំនុចអវិជ្ជមាននៅលើ
iPhone 6 ដូចជាកាមេរ៉ាលយចេញមកក្រៅ គែមជ័រក្រាស និងធំ ត្រូវបានបំបាត់នៅលើ iPhone 8។

ក្រៅពីស៊ុមលោហធាតុ ដែលមានលក្ខណៈមាំមួន ក្រសោបយកដងខ្លួន iPhone 8 របស់ Steel
Drake ក៏មានពណ៌បន្ថែមចំនួន ២ទៀត គឺពណ៌ស្វាយ និងពណ៌ផ្កាឈូក ប្រការនេះ នឹងមានមនុស្ស
កាន់តែច្រើន និយមប្រើប្រាស់ ដោយសារពួកគេមានជម្រើសច្រើន ទាក់ទិននឹងពណ៌ថ្មីៗនេះ។

សូមអញ្ជើញទស្សនារូបភាពរបស់ស្មាតហ្វូន iPhone 8 របស់ អ្នករចនា Steel Drake ដូចខាងក្រោម ៖

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ BGR


Tags: Steel Drake iPhone 8 ស្មាតហ្វូន ទូរស័ព្ទ