CamNews

តារា 

ល្បីថា Jun.K ក្រុម 2PM នឹងចាកចេញពីអាជីពជា អ្នកចំរៀងមួយរយៈ ដោយសារមូលហេតុអ្វីទៅ?

បើតាម Osen Entertainment ​ ឲដឹងថា៖ Jun.K សមាជិក 2PM នឹងចាកចេញពីអាជីពជា អ្នកចំរៀង មួយរយៈខ្លី ដោយងាកទៅផលិត album ​ថ្មីឲតារាចំរៀង ជប៉ុន Yamasita TomohisaJYP Entertainment បាននិយាយថា៖ Jun.K  នឹងផលិតបទចំរៀងដែលមានចំណងជើងថា "Broadia" និពន្ធដោយ Yamasita ហើយបទចំរៀងនេះ​នឹងចេញនៅថ្ងៃទី ៨ តុលា ដែលវាជាផ្នែកមួយនៃ album"You" ថ្មី របស់ Yamasita







ប្រព័ន្ធផ្សព្វផ្សាយ Star N News រៀបរាប់ថា៖  កាលពីខែ ឧសភា Jun.K បានចេញទៅច្រៀងទោលនៅឯ ប្រទេសជប៉ុ​ន ក្នុងតំបន់មួយចំនួនដូចជា  Fukuoka, Chiba, Nagoya, Sapporo និង Tokyo ទទួលការគាំទ្រយ៉ាងខ្លាំង ដែលធ្វើឲគំរោងផលិតរបស់គេថ្មីៗនេះ កាន់តែមាន ភាពរំជើបរំជួលខ្លាំងឡើង។

តារាចំរៀងកូរ៉េម្នាក់នេះ ក៏បានសរសេរ
និពន្ធទំនុកភ្លេង និង ផលិត album​ ចំរៀងទោល "Love & Hate" ជាភាសាជប៉ុន សំរាប់ខ្លួនឯងផ្ទាល់ ហើយថែមទាំងទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុង កម្មវិធី Oricon Music Chart នៅក្នុងប្រទេសជប៉ុ​នទៀតផង។ ជាងនេះទៅទៀត Jun.K ក៏បានផលិត បទចំរៀង "SO LUCKY" ឲក្រុម GOT7 ដែលនឹងចេញនៅថ្ងៃទី ២២ តុលានេះហើយ។




 


ប្រែសំរួលដោយ៖  ដាណា
ប្រភព៖  kpopstarz