ភ្នំពេញ៖ តារាស្រីដែលនិយមលេងស្ទីល បញ្ចេញសាច់បង្អួតសម្រស់ដើមទ្រូង មិនប្រណីដៃ កញ្ញា សាន សុម៉ាលី ថ្មីៗនេះ នាងពិតជាមិនកំហឹងជាខ្លាំង ទាក់ទិនទៅ នឹង បុរសម្នាក់ ដែលមានគណនីហ្វេស ប៊ុក ឈ្មោះ David long ពាក់ព័ន្ធនឹងករណីឆាត អមជាមួយនឹង សារមិនសមរម្យ ពោល អាសអាភាស ផ្ទាល់ តែ ម្តង ជាមួយនឹងការលើកឡើង ដោយស្នើជាមួយនឹងការលេងឆាតជាវីដេអូសិច ថ្នូរនឹងសាច់ ប្រាក់ ១ ម៉ឺន ដុល្លារ ។
គួរបញ្ជាក់ថា ករណីនឹកស្មានមិនដល់ ថាបុរសម្នាក់ មាន ឈ្មោះគណនីដូចខាងលើ ពិតជាហ៊ានជ្រុល ដល់ថ្នាក់ បបួលនាងឆាតជាវីដេអូសិច ខាងលើនេះ អាច បែកធ្លាយ ទៅបាន បន្ទាប់ពីកញ្ញា សាន សុម៉ា លី សម្រេចចិត្ត បង្ហោះជារូបភាព ជាក់ស្តែង ស្តីអំពីការលេងឆាត ដោយថត និងកាត់ចេញពីទូរស័ព្ទដៃ រួចបង្ហោះ ចូល ទៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក កម្ពុជា អមជាមួយនឹងសារខឹង ច្រឡោត និងសារដាស់តឿនមិត្តៗនារី ឯទៀត «ប្រយ័ត្នមិត្តស្រីទាំងអស់គ្នា អាមួយ ហ្នឹងរោគចិត្តហើយ វាម៉េស សេកមកអង់គ្លេសអាងឯងអត់ចេះមើល វាសរសេរខ្មែរមកចប់ប៉ារោយ អារោគចិត្តអស់នៅអាម៉ាកៗនឹង»។
គួរបញ្ជាក់ថា បុរសដែលប្រើឈ្មោះ David Long ឆាត ឆ្លើយឆ្លងជាមួយតារា សម្តែងស្រី ដែលងាកមកបង្ហាញសម្រស់ ដើម ទ្រូងសិចស៊ី ក្នុងហ្វេសប៊ុក ជាង ការ សម្តែងមុខ កាមេរ៉ា នាង សាន សុម៉ាលី ហើយនាងកាត់មកបង្ហោះនោះសរសេរថា៖ « បើ ស្តាប់ញ៉ុម ញ៉ុមវេរលុយឲ្យ១០០០០ដុល្លារ ហើយខ្ញុំវេរលុយឲ្យ២០០០ដុល្លាររាល់ខែ»។
ដោយយោងតាម សម្រង់អត្ថបទផ្សាយ ពីកាសែត ក្នុងស្រុក ភ្នំពេញប៉ុស្តិ៍ ជាមួយតបនឹងសារប្រកាសពីការចំណាយដុំដុល្លារទាំងដុំៗពីបុរសម្នាក់ នោះ តារាសម្តែង ដែល មហាជននិយមហៅឈ្មោះនាង កាកី ៗ បានសរសេរសារតបដោយទទូចថា៖ « រឿង អី និ យាយមើល » ។ ច ម្លើយដែល សាន សុម៉ាលី ចាំអ៊ុតដោយអារម្មណ៍អន្ទះសានោះបានធ្វើឲ្យស្រីស្រស់ សុម៉ាលី ខកចិត្ត យ៉ាងខ្លាំង នឹងកប់យោបល់គ្មានអ្វីតបទៅវិញក្រៅពីពាក្យអសុរោះដ៏ខ្លីថា៖ «អាឡប់ហ៊ាន» ។ យ៉ាងណាមិញ បុរសនោះសរសេរតបថា៖ «ញ៉ុមចង់លេងវីដេអូសិចឆាតជាមួយ មិនចាំ បាច់ឃើញក៏បានដែរ តែយើង»។
គួររំឭកថា មុនផ្ទុះរឿងបុរសតថ្លៃសិចតាមហ្វេសប៊ុកនេះ នាង សាន សុម៉ាលី ក៏ត្រូវ បាន បុរសម្នាក់ជេរប្រមាថតាមហ្វេសប៊ុកថា នាងមុខដូចស្រីខូច និងរងការរិះគន់ ពីការតុបតែងខ្លួនបង្ហាញ សាច់ ដើមទ្រូងដូចមិនមែនជាស្រីខ្មែរជាដើម ។
..... សាន សុម៉ាលី ឆេះកន្ទុយ ពេលមានគេជេរថាជាស្រីខូច
យ៉ាងណាមិញ បើទោះជាត្រូវបានគេបៀតបៀនកេរ្តិ៍ខ្មាស យ៉ាងដូច្នេះក្តី ក្រៅ ពី សម្តែង ប្រតិកម្ម តាមហ្វេសប៊ុកនោះ នាងក៏អះអាងថា ស្គាល់អត្តសញ្ញាណ ខាង ក្រៅរបស់បុរសៗទាំងនោះដែរ តែ នាង មិនចង់ស្វែងរកយុតិ្តធម៌អ្វីវែងឆ្ងាយទេ កញ្ញា សាន សុម៉ាលី បានឲ្យដឹងថា៖ « មិនមានគម្រោង ប្តឹងបុគ្គលនោះតាមផ្លូវច្បាប់នោះទេ តែគិតថាអ្វីដែលខ្ញុំធ្វើនៅតាមហ្វេសប៊ុកនោះបុរសម្នាក់នោះវាបាក់មុខណាស់ ទៅហើយ »។ នេះបើយោងតាម កា សែតក្នុងស្រុក ភ្នំពេញប៉ុស្តិ៍ ក្រោយពីបានធ្វើប៊ទសម្ភាសន៍ជាមួយនឹង កញ្ញា សាន សុម៉ាលី ដោយផ្ទាល់
មិនត្រឹមតែប៉ុណ្ណោះ នាងបានបញ្ជាក់ប្រាប់ថា៖ «រឿងនោះ កើតឡើងយូរហើយ មិន មែនទើបតែថ្មីៗនេះទេ តែខ្ញុំទើបតែបង្ហោះវា» តែប៉ុណ្ណោះ ខណៈគេអាចមើលឃើញ សន្លឹករូបថតខាងលើ នៅក្នុងអាលប៊ុម រូបថត បង្ហោះដោយទូរស័ព្ទដៃ ក្នុងគណនីហ្វេសសប៊ុក របស់កញ្ញា ៕
ដោយ ៖ កុសល
ប្រភព ៖ ភ្នំពេញប៉ុស្តិ៍ ហ្វេសប៊ុក ខេមញូវ