CamNews

ព័ត៌មានបច្ចេកវិទ្យា 

ទៅដល់ភពអង្គារ និងត្រឡប់វិញ ដោយប្រើតែប្រេង មួយធុង

"ខ្ញុំគិតថា ម៉ាញ៉េស្យូមចំនួន ២០គីឡូក្រាម គឺអាចរុញច្រានយានអវកាសមួយទម្ងន់ ១០០គីឡូ
ក្រាម ទៅដល់ភពព្រះអង្គារ និងត្រឡប់មកវិញ។ រយៈពេលនៃការហោះហើរ គឺប្រហែលពី ៣
ទៅ ៥ឆ្នាំ"។

Patrick Neumann ជាមួយនឹងម៉ាស៊ីនពិសេសរបស់គាត់

នេះគឺជាគំនិតរបស់បុរសម្នាក់ មិនដឹងថា លោកអ្នកយល់យ៉ាងណាចំពោះបញ្ហានេះ។ ប៉ុន្តែ
បុរសជនជាតិអូស្ដ្រាលីរូបនេះអះអាងថា ម៉ាស៊ីនដែលគាត់ច្នៃ អាចនាំយានអវកាសមួយទៅ
ដល់ភពអង្គារ ហើយវិលត្រឡប់មកវិញ ដោយប្រើប្រាស់ប្រេងឥន្ធនៈត្រឹមតែមួយធុង។

សូមបញ្ជាក់ថា នេះមិនមែនជាដំណឹងកំប្លែងនោះទេ។ Patrick Neumann ដែលជានិស្សិតម្នាក់
កំពុងស្រាវជ្រាវ បន្ទាប់ពីបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ Sydney ទទួលបានប័ណ្ណ
កម្មសិទ្ធិបញ្ហាស្ដីអំពីម៉ូដែលម៉ាស៊ីន ion ដែលគាត់កំពុងច្នៃ។ ម៉ាស៊ីននេះ ខ្លាំងក្លាជាងម៉ាស៊ីន
ដែល NASA ធ្លាប់បានច្នៃមុននេះ។

បុរសខាងលើបញ្ជាក់ថា ម៉ាស៊ីនរបស់ NASA គឺប្រើ Xenon ដែលជាវត្ថុធាតុកម្រ នៅលើផែន
ដី។ ចំណែកម៉ាស៊ីនរបស់គាត់វិញ គឺអាចប្រើអាលុយមីញូម titan ឬវត្ថុធាតុផ្សេងៗដែលមាន
ច្រើននៅលើផែនដី ដើម្បីបម្លែងឱ្យទៅជាប្រេងឥន្ធនៈ។ បែបនេះហើយយានអវកាស អាចនឹង
"ស៊ីសាកសព" ផ្កាយរណបមួយនៅលើគន្លងគោចរ ដើម្បីទទួលបានថាមពលបន្ថែម។ ប្រការ
នេះ មិនត្រឹមតែជួយបង្កើនប្រេងឥន្ធនៈដល់ម៉ាស៊ីននោះទេ តែវាក៏ជួយសំអាតសំរាមអវកាស
ផងដែរ។

ប្លង់គោលនៃម៉ាស៊ីនរបស់ Patrick Neumann

ការធ្វើដំណើរទៅកាន់ភពអង្គារ និងវិលមកវិញដោយប្រើម៉ាស៊ីនរបស់ Neumann វាហាក់ដូច
នៅឆ្ងាយ ប៉ុន្តែ នៅចំពោះមុខ និងនៅអនាគតដ៏ខ្លីខាងមុខ ម៉ាស៊ីននេះ អាចនឹងត្រូវបានគេ
បំពាក់នៅលើផ្កាយ រណបដែលហោះជុំវិញផែនដី៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Iflscience


Tags: Patrick Neumann ម៉ាស៊ីន អវកាស ភពអង្គារ