CamNews

តារា 

Sandara park ពី 2NE1 ផ្ទុយពីការរិះគន់អំពីម៉ូតសក់ចម្លែក បែរជាទទួលបានប្រជាប្រិយកាន់តែលើសលប់ទៅវិញ

ព័ត៌មានកំសាន្ត ៖ តារាស្រីរូបស្រស់របស់ប្រទេសកូរ៉េគឺ Sandara park ដែលជាសមាជិកម្នាក់នៅក្នុងក្រុម 2NE1 ហើយក៍ជាតារាស្រីម្នាក់ដែលមុខមាត់ស្រស់ស្អាត និងល្បីឈ្មោះខ្លាំងណាស់ដែរ ។ 

Sandara park គឺជាតារាស្រីម្នាក់ដែលមានអាយុដល់ទៅ ៣១ ឆ្នាំទៅហើយ ប៉ុន្តែនាងនៅតែមានមុខមាត់ស្រស់ស្អាតដដែល ។ ហើយនាងជាតារាស្រីមួយរូបដែលទទួលបានប្រជាប្រិយជាច្រើនលើសលប់ពីក្រុមអ្នកគាំទ្ររបស់នាង ។​


ហើយកាលពីពេលថ្មីៗនេះ Sandara park ត្រូវបានគេហទំព័រមួយចំនួនបានទម្លាយម៉ូតសក់ប្លែករបស់នាង ប៉ុន្តែទោះបីជាយ៉ាងណាក៍ដោយ Sandara នៅតែត្រូវក្រុមអ្នកគាំទ្រនិយាយថា នាងនៅតែស្អាតទោះបីជាប្តូរម៉ូតសក់ទៅជាយ៉ាងណាក៍ដោយ ហើយផ្ទុយពីការរិះគន់អំពីម៉ូតសក់របស់នាង បែរជាទទួលបាននូវប្រជាប្រិយភាពកាន់តែច្រើនជាងមុនទៅទៀត ៕





 


Tags: 2NE1 Seoul Sandara park South korea kpop