![](/FileManager/Articles/mce/2011/5/11/2553-7dbc4afe-ac9d-4af9-9be2-9e705c6b3680.jpg)
ក្រុមហ៊ុន Samsung បានបញ្ចេញនូវទូរទស្សន៍ឆ្លាត3D ដែលធំជាងគេបំផុតមិនធ្លាប់មាន
ពីមុន គឺ ទូរទស្សន៍ម៉ាក D9500 smart TV។ ទូរទស្សន៍ដ៏ធំនេះ មានទំហំដល់ទៅ 75inch
ដែលធ្វើឲ្យលោកអ្នកអាចមើលរូបភាពបានយ៉ាងច្បាស់ឥតខ្ចោះ។ ខណៈពេលដែលគ្រឿង
បរិក្ខារបច្ចេកវិជ្ជា 3D មួយចំនួន ថ្មីៗនេះបានប្រើប្រាស់នូវបច្ចេកវិជ្ជា glasses-free (មិនបាច់
ពាក់វ៉ែនតា 3D) ទូរទស្សន៍ដ៏ធំរបស់ Samsung ដែលមានអេក្រង់រាបស្មើ (flatscreen) នៅតែ
ទាមទារឲ្យអ្នកទស្សនាប្រើប្រាស់នូវបច្ចេកវិជ្ជាដើមដដែល ពោលគឺត្រូវពាក់វ៉ែនតា 3D។
ទូរទស្សន៍ D9500 smart TV នេះ គឺកំពុងតែដាក់លក់នៅ ប្រទេសកូរ៉េខាងត្បូងតែមួយគត់នា
ពេលបច្ចុប្បន្ននេះ។ តម្លៃរបស់វាគឺដល់ទៅ 19,០០០,០០០វ៉ុន ដែលស្មើនឹង 17,5០០ដុល្លារ
អាមេរិកឯណោះ (បូករួមទាំងតេលេបញ្ជា)។
![](/FileManager/Articles/mce/2011/5/11/2553-1c88aabb-c8b3-4686-a5dd-3efd34878c9d.jpg)
សារព័ត៌មាន Engadget បានរាយការណ៍ផងដែរថា ទូរទស្សន៍ថ្មីនេះ នឹងត្រូវដាក់លក់នៅ
សហរដ្ឋអាមេរិក នៅខែសីហាខាងមុខនេះ ដែលមានតម្លៃ 13.000 ដុល្លារអាមេរិក។