(ភ្នំពេញ)៖ តារាសម្តែងប្រុសរូបសង្ហា លោក អ៉ឹម ជីវ៉ា ថ្មីៗនេះ បានផ្ទុះកំហឹងបញ្ចេញអារម្មណ៍ខឹងខ្លាំងៗ ទៅលើបុរសម្នាក់ដែលទំនង ជាអ្នកសិល្បៈ រួមអាជីពជាមួយគ្នា ខណៈបុគ្គលរូបនេះចូលធ្វើអ្វី គិតតែពីប្រយោជន៍ ដើម្បីយកមុខមាត់ខ្លួនឯង ដោយមិនគិតពីអ្នកដទៃ ដែលគេខំប្រឹងធ្វើនោះឡើយ។
តារាប្រុសលោក អ៉ឹម ជីវ៉ា បើតាមការកត់សម្គាល់កន្លងមក លោកពុំធ្លាប់មានកើតជម្លោះណាមួយ នឹងអ្នកផ្សេងៗ ឬអ្នកសិល្បៈដូចគ្នាទេ ក្រៅតែពីរឿងខិតខំ ធ្វើបុណ្យតាមរយៈសកម្មភាពមនុស្សធម៌ ជួយដល់សិល្បករបាត់បង់សមត្ថភាព និងមានជំងឺប្រចាំកាយនោះទេ។ ប៉ុន្តែថ្មីៗនេះ ស្រាប់តែតារាប្រុសលោក អ៊ឹម ជីវ៉ា បានបញ្ចេញប្រតិកម្ម បង្ហាញពីអារម្មណ៍ខ្លាំងជាសារធាណៈ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ប្រាប់និងផ្តាំផ្ញើទៅភាគីនោះវិញថា «ខ្ញុំមិនដែលធ្វើអីប៉ះពាល់ ឬនិយាយដើមអាម្សៀរឯងឡើយ សូមកុំមកប៉ះពាល់ខ្ញុំឲ្យសោះ» ។
តាមរយៈខ្លឹមសារដដែលនេះ លោក អ៉ឹម ជីវ៉ា បានសរសេរទៀតថា «ឯងពីរ បីនាក់ខំធ្វើតាំងពីព្រឹកហត់ចង់ប្រកាច់ ស្រាប់តែល្ងាចដល់ម៉ោងស៊ីផឹក មានអាអ្នកមកយកមុខយកមាត់ ចុងក្រោយពេលចប់កម្មវិធីអីណា ម្ចាស់កម្មវិធីគេមិនអីទេ។ តែណាស់តែអាអែបអប យកមុខយកមាត់នឹងតើ ហើយនៅធ្វើចរិតខ្លួនឯងឡូយទៀត បើមិនចេះខ្មាស់គេ ក៏ត្រូវចេះខ្មាស់ខ្លួនឯងដែរ ។ តែគិតៗអាណិតអាម្សៀរមួយហ្នឹងដែរ ហេតុតែគ្នាក្រ គ្នាអត់បានខំធ្វើចឹង ដើម្បីឲ្យគេមើលមកថា ខ្លួនឯងអស្ចារ្យតែធាតុពិត...!»។
លោក អ៉ឹម ជីវ៉ា បានបន្តថា «មនុស្សគេយកសមត្ថភាពមកធ្វើការ គេមិនមែនយកមាត់មកដើរចាក់រុកនិយាយដើម ដឹកញីស៊ី(បន្ស៊ី)ឈ្មោលឡើយ ។ ខ្ញុំមិនដែលធ្វើអីបះពាល់ ឬនិយាយដើមអាម្សៀរឯងឡើយ សូមកុំមកប៉ះពាល់ខ្ញុំឲ្យសោះ ជាមនុស្សប្រុសតែធ្វើជាម៉ែយ៉ែមហើយ លាក់ការតិចទៅប្រយ័ត្នមានវាសនាដូចចែ មុំមីហ្គាស្សា។ សំណាងល្អហើយ យប់មិញយល់មុខម្ចាស់កម្មវិធីគេឃាត់ទាន់ សូមប្រាប់ឲ្យហើយណា កុំឲ្យកើតឡើងជាលើកទីពីរឲ្យសោះ ។
«ខ្ញុំនិយាយសំដៅ តែលើមនុស្សអាក្រក់តែប៉ុណ្ណោះ ហើយក៏មិនបានបញ្ចេញឈ្មោះដែរ កុំយកដាក់ខ្លួន កុំស៊ីលៀសរអៀសខ្លួន» ។ នេះជាសម្តីបន្ថែមចុងរបស់តារាប្រុស សកម្មភាពលើការងារស្វែងជំនួយ ជួយសិល្បករចាស់ៗ លោក អ៉ឹម ជីវ៉ា ៕