CamNews

កំសាន្ត 

ខ្សែភាពយន្ដភាគថ្មីរឿង “Vasana Ruk” នឹងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ Thai TV3

ខ្សែភាពយន្ដភាគរឿង “Vasana Ruk” ដែលសម្ដែងដោយ លោក  Ice Panuwat និងកញ្ញា Nychaa Nuttanicha នឹងចាក់បញ្ចាំង នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២០។



យោងតាមប្រភពមួយ ភាពយន្ដរឿង “Vasana Ruk” គឺជារដូវកាលទី២ បន្ទាប់ពីចាក់បញ្ចាំងខ្សែភាពយន្ដភាគដ៏ពេញនិយមរឿង “Toong Sanaeha” ។

ខ្សែភាពយន្ដភាគថ្មីនេះ គឺជាសាច់រឿងស្នេហារវាង លោក Kan’ (Ice Panuwat) និងនាង ‘Klai Rung’ (Nychaa Nuttanicha) ។



លោក ‘Kan’ គឺជាកូនប្រុស របស់លោក ‘Kaew Jai’ និងអ្នកស្រី ‘Pathai Thepthong’ ពីខ្សែភាពយន្ដភាគរឿង “Toong Sanaeha” ។ ខ្សែភាពយន្ដនេះ នឹងបញ្ចាំងរៀងរាល់ថ្ងៃ សុក្រ សៅរ៍ និងអាទិត្យ វេលាម៉ោង 8.20 នាទីយប់ ក្រោយខ្សែភាពយន្ដបច្ចុប្បន្នរឿង “Balang Dok Mai” ចាក់បញ្ចាំងចប់ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate