CamNews

ព័ត៌មានអន្តរជាតិ 

ព្រះអនុជ នៃស្តេច ឌូបៃ មានបំផុត លើលោក វ័យ ៣៣ ឆ្នាំ ស្លាប់ ដោយសារ រោគ គាំងបេះដូង

ព័ត៌មានអន្តរជាតិ ៖ ទីក្រុង ឌូបៃ ប្រកាស កាន់ទុក្ខ រយៈពេល   ៣  ថ្ងៃ ពាក់ព័ន្ធនឹងមរណទុក្ខ កូន ប្រុសច្បង មេដឹកនាំ កាន់អំណាចសហព័ន្ធអារ៉ាប់អ៊ីម៊ីរ៉េត វ័យ ៣៣  ឆ្នាំ ស្លាប់បាត់បង់ជីវិត នេះបើ យោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ សារព័ត៌មានរដ្ឋ ឌូបៃ WAM ។


លោក Sheikh Rashid កូនប្រុសច្បង នាយករដ្ឋមន្រ្តី និង  អនុប្រធានាធិបតី សហព័ន្ធអារ៉ាប់ អ៊ីម៊ី រ៉េត លោក Sheikh Mohammed bin Rashid al-Maktoum    បានស្លាប់បង់ជីវិត ព្រឹកថ្ងៃសៅរ៍ ចុង សប្តាហ៍កន្លងទៅនេះ ដោយសារតែ រោគ គាំងបេះដូង ។   សេចក្តីរាយការណ៍ បញ្ជាក់អោយ ដឹង ថានាយករដ្ឋមន្រ្តី និងអនុប្រធានាធិបតី សហព័ន្ធអារ៉ាប់ អ៊ីម៊ីរ៉េត លោក Sheikh Mohammed bin Rashid al-Maktoum មានកូនប្រុសច្បង មានឈ្មោះ Sheikh  Rashid បាន ស្លាប់បាត់បង់ជីវិត ថ្ងៃ សៅរ៍ កន្លងទៅនេះ ខណៈកូនប្រុសបន្ទាប់   ត្រូវ  ជា ប្អូន  Sheikh Rashid មានឈ្មោះថា Sheikh Hamdan គឺជា ព្រះអង្គម្ចាស់ នៃទីក្រុង ឌូបៃ ៕


ប្រែសម្រួល ៖​ កុសល

ប្រភព ៖ អាស៊ីវ័ន


Tags: Int news Breaking news World news Unt news Hot news Middle East UAE