CamNews

ហោរាសាស្រ្ត 

ហោរាសាស្រ្តថៃ្ងច័ន្ទទី9ខែឧសភាឆ្នំា2011




ជូត
រាសីថៃ្ងនេះល្អជាមធ្យម មុខរបររកស៊ីមានភាពធម្មតាដូចសព្វដង។ ចំនែកការងារវិញក៏សូវជាមាន
ភាពទៅមុខផងដែរ។ចំនែកឯគូរសេ្នហ៏ ត្រូវចេះអធ្យាស្រ័យគ្នាក្នុងថៃ្ងនេះ។
ឆ្លូវ
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ការងារនិងមុខរបរ រកស៊ីជំនួញមានការជួយជ្រោមជ្រែងពីអ្នកដទៃ។ ក្នុងនេះបើលោកអ្នកបើក ហាងថី្ម មុខរបរថី្មពិតជាល្អ។រីឯបញ្ហាសេ្នហា មានភាពផែ្អមល្អែមជាងធម្មតា។
ខាល
រាសីថៃ្ងនេះល្អបង្គួរ លោកអ្នកនិងទទួលបានដំនឹងល្អពីសាច់ញិាតពី ឆ្ងាយៗ។ ថៃ្ងនេះគួរណាស់មិនត្រូវ
ធើ្វដំនើរទៅផ្លូវឆ្ងាយឡើយ ព្រោះក្រែងមានគ្រោះថា្នក់ជាយថាហេតុ។
ថោះ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លាំង លោកអ្នកនិងអាចមានអ្នកដាក់ទុក្ខទោសពីមនុស្សដែលនៅជិតខ្លួន។ ថៃ្ងនេះគួរប្រយ័ត្នប្រយែងព្រោះលោកអ្នកអាចបាត់បង់ទ្រព្យសម្បតិ្តបន្ថិចបន្តួចដោយសារជំលោះ។
រោង
រាសីថៃ្ងនេះល្អជាបង្គួរ ការរកស៊ីជំនួញជួញដូរ មានការទំនុកបំរុង និងមានការជួយជ្រាមជ្រែង ពីអ្នកដទៃ។ ថៃ្ងនេះលោកអ្នកនិងមានលាភធំផងដែរ។
ម្សាញ់
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លាំង។ការប្រកបរបរ រកស៊ីមានភាព ចំរុងចំរះ លោកអ្នកគួរតែប្រយ័ត្នពាក្យសំដី។
ថៃ្ងនេះគួរប្រយ័ត្នប្រយែងព្រោះលោកអ្នកអាចបាត់បង់ទ្រព្យសម្បតិ្តបន្ថិចបន្តួចដោយសារជំលោះ។
មមី
រាសីថៃ្ងនេះស្រុតចុះ ការរកស៊ីមានភាពធម្មតា។ ចំនែកឯការងារវិញ មានការប្រនំាងប្រជែងពីអ្នកនៅជិត
ខ្លួនលោកអ្នក។រើៀងសេ្នហាវិញ ត្រូវចេះអត់អោនពាក្យសំដីបន្ថិចទើបជាប្រការល្អ។
មមែ
រាសីថៃ្ងនេះល្អបង្គួរ ការប្រកបរបរ មិនមានជាដុំកំភួន អ្វីឡើយ។ ថៃ្ងនេះគួរណាស់មិនត្រូវធើ្វដំនើរទៅផ្លូវ
ឆ្ងាយឡើយ ព្រោះក្រែងមានគ្រោះថា្នក់ជាយថាហេតុ។ ចំនែកឯរើៀងសេ្នហាមានភាពសិទ្ធស្នាល។
វក
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត ក្នុងថៃ្ងនេះបើលោកអ្នកបើក ហាងថី្ម រឺ ឈោងចាប់យកការងារថី្ម ប្រាកដ
ជាល្អទៅថៃ្ងមុខ។បញ្ហារើៀងសេ្នហាមានភាពផែ្អមល្អែម ប្រសើរជាងមុន។
រកា
រាសីថៃ្ងនេះល្អជាមធ្យម មុខរបររកស៊ីមានភាពធម្មតាដូចសព្វដង។ ចំនែកការងារវិញមានឱកាសតិចតួច
ណាស់សំរាប់ចាប់យកលាភសការៈ។ចំនែកឯគូរសេ្នហ៏ ត្រូវចេះអធ្យាស្រ័យគ្នាក្នុងថៃ្ងនេះ។
ចរ
រាសីថៃ្ងនេះល្អបង្គួរការរកស៊ីប្រកបមុខរបរ មានភាពរលូនទៅមុខ។ចំនែកឯការងារ មានការជួយទំនុក
បំរុងពីមិត្តរួមក្រុម។ចំណែករើៀងសេ្នហាវិញ មានសភាពធម្មតា។
កុរ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លាងំ ជំនួញរកស៊ីលក់ដូរមានភាពមិនប្រក្រតី។ ទំាងសេ្នហានិង ការងារ ត្រូវ
ចេះធើ្វចិត្តអោយធ្ងន់ទើបល្អ។ ខេមរៈ

Tags: