CamNews

ទូរស័ព្ទ 

BlackBerry អាចធ្វើការបង្ហាញណែនាំ ស្មាតហ្វូនប្រើប្រព័ន្ធប្រតិបត្តិការ​ Android នៅក្នុងឆ្នាំនេះ

សារព័ត៌មានល្បីឈ្មោះ Reuters ទើបតែធ្វើការចុះផ្សាយនូវព័ត៌មានគួរឲ្យភ្ញាក់ផ្អើលមួយ ឲ្យដឹងថា ក្រុម ហ៊ុនផលិតផលស្មាតហ្វូន ដែលមានមូលដ្ឋាននៅប្រទេសកាណាដាគឺ BlackBerry កំពុងតែមានផែនការ បង្ហាញណែនាំនូវទូរស័ព្ទមួយប្រភេទ ជាមួយនឹងការដំឡើងរួចជាស្រេចនូវប្រព័ន្ធប្រតិបត្តិការ Android  ពោលគឺមិនមែនជា BlackBerry 10 នោះទេ។

អាន៖ Galaxy Note 5 នឹងប្រើប្រាស់អេក្រង់ 5,9 inch, USB-C, Chip ថ្មី, ថាមពលថ្ម 4100mAh, មានកម្រាស់ 7,9mm?

អាចនិយាយថា វាជារឿងគួរឲ្យភ្ញាក់ផ្អើលក៏ត្រូវម្យ៉ាង ព្រោះថា BlackBerry គឺជាក្រុមហ៊ុនទូរស័ព្ទមួយ ដែលតែងតែធ្វើការផលិត បង្កើត Hardware និង Software ដោយខ្លួនឯង។ ការដែលបញ្ចេញនូវទូរស័ព្ទ មួយដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុនផ្សេង គឺធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល។ ប៉ុន្តែជាក់ស្តែង មិនមែនប្រព័ន្ធប្រតិបត្តិការ BlackBerry 10 នឹងត្រូវបោះបង់ចោលនោះទេ។ បើសិនជា មិនមានអ្វីប្លែកជាងនេះទេ គឺដោយសារតែស្ថានភាពជំនួញរបស់ BlackBerry ចាំបាច់ដែលបង្ខំឲ្យ ក្រុមហ៊ុនត្រូវធ្វើអ្វីគ្រប់យ៉ាង ដើម្បីរកប្រាក់ចំណូលមកវិញ។ 

អាន៖ លេចចេញរូបភាពជាក់ស្តែង របស់ Galaxy S6 Plus អេក្រង់ទំហំ 5,5 inch



ហេតុផលមួយក្នុងចំណោមហេតុផលមួយចំនួនទៀត ដែលសារព័ត៌មានល្បីឈ្មោះខាងលើ ចុះផ្សាយគឺ ប្រព័ន្ធគ្រប់គ្រងឧបករណ៍របស់ BlackBerry ដែលមានឈ្មោះថា BES12 ប្រើបានសម្រាប់ទាំង Android, iOS, Windows ទន្ទឹមគ្នានឹង BlackBerry។  ការដែលបញ្ចេញឧបករណ៍ Android នឹងជួយឲ្យ BlackBerry ធ្វើឲ្យ BES12 មានភាពពេញនិយម ដល់អ្នកប្រើប្រាស់ចូលចិត្តប្រព័ន្ធប្រតិបត្តិការ Android មួយភាគធំ ហើយវាអាចក្លាយជាចំនុចមានសក្តានុពលមួយផងដែរ។


Tags: BlackBerry Android phone Smartphone Hightech