CamNews

តារា 

កំពូលតារាចិន Zhang Xin Yu អាចធ្លាប់ជា ស្រីលក់ខ្លួន

កាលពីពេលថ្មីៗនេះ​ កាសែតចិន បានចុះផ្សាយព័ត៌មាន និងរូបថតសិចស៊ីជាច្រើន ពីអតីត
កាលរបស់ តារាស្រី Zhang Xin Yu ។ នៅក្នុងបណ្ដារូបថតទាំងនេះ  Zhang Xin Yu ស្លៀក
ពាក់បែបសិចស៊ី និងធ្វើកាយវិការស្រើបស្រាល គួរអោយព្រឺរក្បាល។ អតីតកាលរបស់នាង
ពិតជាគួរអោយរិះគន់ មិនចាញ់តារា
Hollywood នោះដែរ។


បន្ទាប់ពីរូបថតទាំងនេះ ត្រូវបានគេចុះផ្សាយ មនុស្សជាច្រើនយល់ថា ពាក្យចចាមអារ៉ាម
ដែលថា Zhang Xin Yu គឺជាអ្នករកស៊ីផ្លូវភេទលំដាប់ខ្ពស់ គឺប្រហែលជាមិនខុសនោះទេ។
អ្នកលេងអ៊ីនធើរណែតជាច្រើន បានសប្បាយចិត្តនៅពេល
Ron Ng និង Zhang Xin Yu បែក
បាក់គ្នា។ ប៉ុន្ដែ ពួកគេក៏មានការអាណិតផងដែរ ចំពោះបុរសដែលកំពុងលង់ស្នេហ៍
Zhang
Xin Yu ។

Zhang Xin Yu បានសរសេរឆ្លើយតប ក្នុងទំព័ររបស់ខ្លួនថា ៖ "ខ្ញុំធ្លាប់ជប់បារី ធ្លាប់ផឹកស្រា និង
មានរូបថតឡើងគ្រែ ប៉ុន្ដែទាំងនេះគឺជារៀងអតីតកាល។ អ្នកណាក៏មានអតីតកាលនោះដែរ
សំខាន់គឺបច្ចុប្បន្ន និងអនាគត"៕


ដោយ ៖ សូរីយ៉ា
ប្រភព​ ៖ k14


Tags: Zhang Xin Yu hot photos star china