CamNews

យល់ដឹង 

ព្រះគុណម៉ែ





ម៉ែចិញ្ចឹមកូនឥតគិតណាយទាំងចិត្តទាំងកាយប្រគល់អោយកូនអស់ហើយ។

ម៉ែខំប្រឹងពរពោះកូនក្នុងផ្ទៃ9ខែ10ថៃ្ង ទំាងយប់ទំាងថៃ្ងមិនថាពិបាកឡើយ។

លុះដល់ថៃ្ងកំនើតកូនកើតមកពីផៃ្ទម្តាយ ម្តាយខំប្រឹង ឆ្លងទន្លេយ៉ាងពិបាក
ដើម្បីកូន។

ពេលក្រមុំម៉ែអៀនខ្មាស លុះពេលបានកូន កូនយំទារអាហារ ម៉ែបើកឱ្យបៅ
កណ្តាលផ្សារ ដោយ មិនអៀនខ្មាស។

ដៃម៉ែទាំងពីរ បីត្រកង អង្អែលថ្នាក់ថ្នម ទោះនឿយណាស់ ក៏ម៉ែបីកូនទំាងថ្នាក់ថ្នម។

ទ្រូងម៉ែកូនកើយ មិនដែលផ្លាស់កក់ក្តៅជាងជាក់រាល់ថ្ងៃយប់។

ភ្លៅម៉ែទាំងគូ ជាពូកខ្នើយ ទុកឱ្យកូនកើយអោយគេងលក់ស្កល់ស្កប់សុខចិន្តា។

ពេលយប់កូនគេងម៉ែច្រៀងបំពេរ ដោយវាចារណ្តំ ពិរោះអោយកូនស្តាប់។

ពេលកូនបន្ទារបង់ម៉ែមិនខ្ពើម ម៉ែខំប្រឹងលាងទំាងទឹកមុខញញឹម។

ពេលកូនឃ្លានឆី ម៉ែរីករាយ ម៉ែខំប្រឹង ខំប្រឹងបញ្ចុកដោយចំនីឆ្ងាញ់ៗ។

ម៉ែជាមិត្តគ្មានអ្នកផឹ្ទម ពេលកូនត្រូវការលេង ម៉ែកំដរកូនសើចម៉ែសើច ពេលកូនយំ
ម៉ែលួង។

ពេលសំអាតខ្លូន ម៉ែមិនរអើម ម៉ែខំដុសក្អែលអោយកូន ដើម្បីអោយកូនស្អាតមាន
ក្លិនក្រអូប។

ពេលម៉ែមានធុរៈចាកចេញពីរូបកូនម៉ែឃ្លាតទំាងអាល័យ ទំាងដូងចិត្តជំពាក់និង
ដល់រូបកូន។

ពេលម៉ែមកវិញម៉ែឃើញកូន ម៉ែស្ទុះមកត្រកងទំាងចិត្តរីករាយអោយថើបក្នុងឱរា។

ព្រះគុណម៉ែធ្ងន់អនេក គុណធំធ្ងន់ដូចភ្នំថ្រឹពី ទោះអធិប្បាយប៉ុនណាក៏មិនអាច
ពណ៌នាអោយចប់បានដែរ។

តើក្នុងនាមអ្នកជាកូនមួយរូបដែលម្តាយបានថ្នាក់ថ្នមតំាងពីក្រហមបាតជើង
រហូតធំពេញវ័យ តើអ្នកនិងត្រៀមអីសំរាប់អោយគាត់នៅថៃ្ងទិវាគុណអ្នកម្តាយ?




ស្នាមញញឹមពីម្តាយ


ភាពកក់ក្តៅចំពោះម្តាយទៅកូន

កាដូចំពោះអ្នកម្តាយ

ការប្រលែងលេងសើចជាមួយកូន

ស្នាមញញឺម


កំនាព្យជូនអ្នកម្តាយ អ្នកមានគុណចំពោះកូន




នេះគឺជាចំរៀងមួយបទទុកផ្ញើរជូនអ្នកម្តាយទំាងអស់នៅលើពិភពលោក

Tags: