ភាពយន្ត ៖ ផលិតដោយ 20th Century Fox Studio, HITMAN: AGENT 47 គឺជារឿងដែលផ្ដោតលើឃាតករចំណានម្នាក់ ដែលត្រូវបានគេកែច្នៃ អោយក្លាយជាឃាតករឈាមត្រជាក់ទុកសំរាប់តែសម្លាប់ ហើយគាត់គឺត្រូវបានគេស្គាល់ដោយលេខ កូដពីរខ្ទង់ចុងក្រោយ ដែលបានសាក់ជាប់នៅខាងក្រោយក របស់គាត់។ គាត់គឺជាសមិទ្ធផលចុងក្រោយ បន្ទាប់ពីការពិសោធជាច្រើនទស្សវត្សរ៍ និងភ្នាក់ងារមុនៗចំនួន 46 ដែលធ្វើអោយគាត់មានកំលាំង ភាពរហ័សរហួន ថាមពល និង ប្រាជ្ញាខ្លាំងជាងភ្នាក់ងារមុនៗឥតឧបមា ។ មុខសញ្ញាចុងក្រោយ បង្អស់ របស់គាត់ គឺជាក្រុមហ៊ុនយក្សមួយ ដែលមានគំរោង ចង់ ស្វែងយល់ពី អាថ៌កំបាំងរបស់ ភ្នាក់ងារ 47 ដើម្បីបង្កើតក្រុមឃាតករ ដែលមានកំលាំងខ្លាំងជាងគាត់ទៅទៀត ។ សហការជាមួយ នឹង នារីវ័យក្មេងម្នាក់ ដែលអាចមានសមត្ថភាពក្នុងការយកឈ្នះសត្រូវ ដ៏ខ្លាំងក្លានេះបាន ភ្នាក់ងារ 47 ក៏បានប្រឈម មុខជាមួយនឹង ប្រភពរបស់ខ្លួន និងការប្រយុទ្ធដ៏សាហាវជាមួយនឹងសត្រូវរបស់គាត់។
Hitman: Agent 47 នៅពេលនេះបានចាក់បញ្ចាំងហើយ នៅក្នុងរោងភាពយន្តទំនើប ទាំងអស់ក្នុង ទីក្រុងភ្នំពេញ
ដើម្បី ទទួល បានពត៌មានលំអិត ពី ភាពយន្តនេះ សូម តាម ដាន https://www.facebook.com/20thCenturyFoxKH និង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ បណ្តាញ សង្គម ដូចជា: www.facebook.com/JaiKon. Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ ពីភាពយន្ត ជារៀងរាល់ អាទិត្យ ៕
ប្រភព ៖ Westec Media Limited