CamNews

កំសាន្ត 

កំពូលតារាស្រីថៃ ដែលស្និទ្ធជាមួយអ្នកគ្រប់គ្រងរបស់ពួកនាង

ខាងក្រោមនេះ គឺជាកំពូលតារាស្រីថៃទាំង ៣ រូប ជាមួយអ្នកគ្រប់គ្រងជាទីស្រឡាញ់របស់ពួកគេ ៖

កញ្ញា Bella Ranee



ប្រសិនបើលោកអ្នកតាមដានកញ្ញា Bella Ranee នៅលើ Instagram លោកអ្នកនឹងបានឃើញអ្នកគ្រប់គ្រងរបស់នាង ដែលតែងតែទៅធ្វើការជាមួយនាង ។ អ្នកគ្រប់គ្រងរបស់​Bella ឈ្មោះ Ploy ហើយ Bella ធ្វើការជាមួយអ្នកគ្រប់គ្រងម្នាក់នេះជាច្រើនឆ្នាំមកហើយ ។

កញ្ញា Mai Davika



អ្នកគ្រប់គ្រងរបស់កញ្ញា Mai Davika មានឈ្មោះ Klao Nampraw ។ តារាស្រីរូបនេះធ្វើការជាមួយអ្នកគ្រប់គ្រងរបស់នាង ជាច្រើនឆ្នាំមកហើយ តាំងតែពីនាងចាប់ផ្ដើមអាជីពជាតារាសម្ដែងស្រីដំបូងម្ល៉េះ ។

កញ្ញា Baifern Pimchanok



អ្នកគ្រប់គ្រងរបស់កញ្ញា Baifern Pimchanok ឈ្មោះ Fern ។ តារាស្រីរូបនេះធ្វើការជាមួយអ្នកគ្រប់គ្រងរបស់នាង ចាប់តាំងពីឆ្នាំ ២០១៧ ក្រោយពីនាងចាកចេញ ពីអ្នកគ្រប់គ្រចាស់ Klao Nampraw ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖Thaiupdate