CamNews

តារា 

កញ្ញា ឌួង ម៉ានិច និងបុត្រ ល្បីស្រលាញ់គ្នាមិនទាន់បានប៉ុន្មានផង ស្រាប់តែពេលនេះអ្នកទាំងពីរ គ្រងឈុតរៀបមង

កាលពី​ពេលថ្មីៗ​កន្លងទៅ​នេះ​ មហាជន​ជាច្រើន​ នឹង FanFan បាន​មានការ​ចាប់​អារម្មណ៍​ និង​ភ្ញាក់ផ្អើល​ជាខ្លាំង​ ខណៈដែល​កញ្ញា ដួង ម៉ានិច តារា​សម្តែង​ស្រីមួយរូប​ ដែលមានរូបសម្រស់ស្រស់ស្អាត​ និងមានភាព​សិចស៊ី​គួរ​ឲ្យ​ទាក់​ទាញ​ បាន​បង្ហាញ​ពី​ភាពផ្អែមល្ហែម​ជាមួយ​​ ម្ចាស់បទ​ “គ្រាស្នេហ៏” លោក​ ថៃ អតិជាតិបុត្រ​ ដែលមាន​អាយុ​ខុសគ្នាដល់ទៅមួយជួរ ។



 

អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​មានការ​ងឿងឆ្ងល់ជាខ្លាំង​រវាង កញ្ញា​ ដួង​ ម៉ានិច​ និង​លោក​ ថៃ អតិជាតិបុត្រ​ ធ្លាប់​បានទទួលទាន​អាហារ​ជុំ​គ្នា​ ហើយ​អ្វី​ដែលកាន់ពិសេសទៀតនោះ​ កញ្ញា​ ដួង​ ម៉ានិច​ ថែមទាំង​បានថើប​លោក ថៃ អតិជាតិបុត្រ​ ផ្ដោះផ្តងពាក្យសម្តីយ៉ាង​ស៊ីអារម្មណ៍​ទៀត​ផង នៅពេល​ឡាយវីដេអូរួមគ្នាកន្លងទៅនោះ។



ដោយ​ឡែក​ ជាថ្មី​ម្ដង​ទៀត​ ថ្មីៗនេះ ម្ចាស់បទ​ “គ្រាស្នេហ៏” លោក​ ថៃ អតិជាតិបុត្រ​ បានបង្ហាញ​ពី​ទិដ្ឋភាព​ដ៏ពិសេស​មួយ​ ដោយអ្នក​ទាំង​ពីរ​ បានគ្រងឈុតរៀបការជាមួយគ្នា​ ជាមួយ​នឹង​ភាព​ផ្អែម​ល្ហែម​យ៉ាង​ស្អិតរមួត​ ធ្វើ​ឲ្យ​ទស្សនិក​ជន​រឹតតែបើកភ្នែកធំៗតែម្តង​ នឹងមានការងឿងឆ្ងល់កាន់តែខ្លាំងឡើងៗ។



​បន្ទាប់មក លោក​ ថៃ អតិជាតិបុត្រ​ ក៏បាន​មានការ​លើកឡើង​នៅលើបណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​ ដោយបានពោលពាក្យថា​«លោកដង្ខៅជំពាក់ស្នេហ៍…​»៕






អត្ថបទ៖ ចំរើន