CamNews

ប្លែកៗ 

ប្រព្រឹត្តិអំពើសេពសន្ទវៈនៅលើដងវិថីដោយគ្មាន ការខ្មាសអៀន

នៅលើដងវិថីមួយក្នុងទីក្រុងសៀងហៃ ប្រទេសចិន មានបុរសស្រ្តីមួយគូរបានធ្វើអោយ
មហាជន រិះគន់ជាខ្លាំងទៅលើអំពើមិនសមរម្យរបស់ពួកគេដែលបានប្រព្រឹត្តអំពើសេព
សន្ទវៈនៅកណ្តាលវាលមុខមហាជន ។


កាលពីថ្ងៃទី 30 មេសា 2011 កន្លងទៅថ្មីៗនេះនៅលើដងវិថីមួយឈ្មោះ Tianlin មានបុរសស្រ្តីមួយគូរបានព្រមពៀងគ្នាប្រព្រឹត្តនូវអំពើមិនគប្បីនៅកណ្តាលថ្ងៃត្រង់ ដែលជាហេតុធ្វើអោយមានអ្នកធ្វើដំនើរជាច្រើនបានយកទូរស័ព្ទមកថតជា Clip វីដេអូដែលមានរយៈពេលប្រមាណជា 10 នាទី ។ ក្រោយមកសមត្ថកិច្ចក៏បានធ្វើការ
ឃាត់ខ្លួនអ្នកទាំងពីរនោះ និងនាំខ្លួនយកទៅសាកសួរចំលើយ ។

តាមការបកស្រាយបំភ្លឺ ពីអ្នកទាំងពីរចំពោះមុខសមត្ថកិច្ចអោយដឹងថា ពួកគេគឺជា
គូរស្នេហ៍នឹងគ្នាយូរឆ្នាំមកហើយ ។

តាមប្រភពពី ChinaSmack បានអោយដឹងថាClip វីដេអូ ដែលអ្នកដំនើរបានថតនោះត្រូវ
បានគេបង្ហោះនៅលើគេហទំព័រជាច្រើនតាំងពីសប្តាហ៍មុន តែត្រូវបានលុបចេញវិញ ។
មានមតិរិះគន់ជាច្រើនទៅលើបុរសស្រ្តីមួយគូរ នេះលើអំពើរបស់ពួកគេ និងមានអ្នកខ្លះ
មានការងឿងឆ្ងល់ថាតើស្រ្តីនោះស្រវ៉ឹងស្រា រឺក៏ត្រូវថ្នាំ បានជាហ៊ានប្រព្រឹត្តអំពើគួរអោយ
ខ្មាសអៀននេះនៅតាមផ្លូវដូច្នេះ ៕
ដោយ៖ រដ្ឋា

Tags: