CamNews

តារា 

បេនី យ៉ាំង ប្រឹង​បង្អួត​ភាព​សិច​ស៊ី ឈាមច្រមុះ ហាក់​មាន​ចេតនា​ចង់​បាន តំណែង​ប្រចាំ​ឆ្នាំ

ភ្នំពេញ៖ តារាសម្តែងស្រីរូបស្អាត សាច់សរម៉ដ្ឋរលោង មានរូបរាងសិចស៊ី គួរឲ្យក្នក់ក្នាញ់ កញ្ញា បេនី យ៉ាំង ថ្មីៗនេះ បានបង្អួតរូបរាងសិចស៊ី ជាមួយឈុតប៊ីគីនី យ៉ាងស្រស់ស្អាត ទាក់ទាញការអារម្មណ៍ ពីទស្សនិកជន ជាពិសេសក្រសែភ្នែកបុរសៗ។ តាមរយៈការបង្ហាញ រូបភាពសិចស៊ីបែបនេះ ត្រូវបានទស្សនិកជនខ្លះ លើកឡើងថា មូលហេតុដែលនាងខំប្រឹងបង្អួត សាច់បែបនេះ គឺដោយសារតែនាងប្រាថ្នា ចង់ក្លាយជាតារាសិចស៊ីប្រចាំឆ្នាំ និងមានឈ្មោះល្បីឆាប់រហ័ស។

នៅក្នុងពិភពសិល្បៈ នាពេលកន្លងមក គេសង្កេតឃើញថា មានវត្តមានតារាស្រីច្រើនណាស់ ដែលបានយកភាពសិចស៊ី ការស្លៀកពាក់ បញ្ចេញសាច់លើក្រោម ទាក់ទាញការចាប់អារម្មណ៍ ធ្វើឲ្យប្រជាប្រិយភាពកាន់តែលេចធ្លោ ។ ជាមួយគ្នានោះ គេសង្កេតឃើញថា តារាសម្តែងពន្លកថ្មី កញ្ញា បេនីយ៉ាំង ក៏បានងាកទៅស្រវ៉ាយកភាពសិចស៊ី ការស្លៀកពាក់បញ្ចេញ សាច់សរខ្ចីរបស់ខ្លួនបង្អួតក្រសែភ្នែក មហាជន ជាពិសេសនោះ គឺការសិចស៊ី បង្អួតដងខ្លួនយ៉ាងស្រស់សោភា វ៉ាដាច់តារាសិចស៊ី ក្នុងសិល្បៈស្របាលគ្នា។

នេះមិនមែន ជាលើកទី១ទេ ដែលតារាស្រី កញ្ញា បេនីយ៉ាំង បង្ហាញភាពសិចស៊ីធ្វើ ឲ្យប្រុសៗខ្លះ ស្ទើរតែឈាមច្រមុះ ដោយសារតែរូបរាងរបស់នាង សិចស៊ីខ្លាំងបែបនេះ ព្រោះថាកន្លងមក ក៏ធ្លាប់បានបង្ហាញ រូបរាងកាយបែប ដោះសំលៀកបំពាក់ទាំងអស់ ថតដាក់ទស្សនាវដ្តីផងដែរ។

ចង់ដឹងថា បេនី យ៉ាំង មានភាពសិចស៊ីប្លែកភ្នែក និងអាចដណ្តើមពាន ជាតារាសិចស៊ីប្រចាំ ឆ្នាំ២០១៥ បានដែរ ឬយ៉ាងណា សូមតោះទៅទស្សនាទាំងអស់គ្នា៖


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Benny Yang Star news PP