CamNews

ថេបប្ល៊ែត 

Barack Obama ក៏ញៀន Ipad 2 ដែរ


ប្រធានាធិបតី Barack Obama ក្នុងជើងទស្សនកិច្ច Marine One បន្ទាប់ពីកិច្ចប្រជុំ
នៅវិមាន Fairless Hills រដ្ឋ Pennsylvania នៅថ្ងៃទី 6ខែមេសាឆ្នាំ 2011។ (រូបភាពផ្លូវការពី
​សេតវិមាន​ ថតដោយលោក Pete Souza)


ប្រធានាធិបតីBarrack Obama គឺជាបុរសម្នាក់ដែលល្បីខាងរឿងញៀនផលិតផលបច្ចេក
ទេសថ្មីៗ ហើយ​លោកក៏ជាប្រធានាធិបតីអាមេរិចដំបូងបង្អស់បានប្រកាសថា លោកញៀន
ទូរស័ព្ទ RIM BlackBerry។ ដូច្នេះក្នុងនិន្នាការរបស់iPad បច្ចប្បន្ន ម្ចាស់សេតវិមានរូបនេះ
ក៏ទិញ ឲ្យខ្លួននូវ tablet ទាន់សម័យមួយគ្រឿងដែរ។ ប្រព័ន្ធព័ត៌មានបានរកឃើញ Ipad 2 មួយ​
គ្រឿង​នៅលើតុរបស់លោក។

តាំងពីប៉ុន្មានសប្តាហ៍មុន ប្រធានាធិបតីអាមេរិច​ក៏ធ្លាប់សម្តែងការមិនសប្បាយចិត្ត
ចំពោះ​ប្រព័ន្ធ​បច្ចេកទេសហួសសម័យនៅសេតវិមាន៖ �នៅទីនេះមិនមែនជាពិភព
នៃបច្ចេកទេស​ទេ ហើយយើងឈរនៅ​ក្រោយគេ ៣០ឆ្នាំបើធៀបនឹងពិភពលោក�។
ដូចនឹងអ្វីបានដឹងពីមុនថា កាលពីប៉ុន្មានខែកន្លងមក ប្រធានាធិបតីអាមេរិច Barack
Obama ក៏មានជប់លៀងជាមួយ លោក Steve Jobs និង CEO មួយចំនួនទៀតរបស់
បណ្តាក្រុមហ៊ុនល្បីៗដូចជា៖ Facebook, Google ...។ បុរសមានអំណាចខ្លាំងជាងគេលើពិភពលោកនេះ ពេលបច្ចុប្បន្ន​កំពុងប្រើ Ipad 2។ ពិតជាកិតិ្តយសខ្លាំងមែនសំរាប់អ្នកណាបានប្រើ កំពុងប្រើឬ នឹងមានឧកាសប្រើ Table
Ipad 2 ក្នុងអនាគតខាងមុខនេះ។
(ដោយ៖ មិនា)

Tags: