CamNews

ប្លែកៗ 

ចិន៖ រឿង"ក្តៅសាច់" ត្រូវបានបញ្ចាំងច្រឡំនៅកណ្តាលទីក្រុង

កាលពីថ្ងៃអង្គារកន្លងទៅនេះ ខ្សែភាពយន្តសិចដែលមានរយះពេល២០នាទីត្រូវបាន
ដាក់បញ្ចាំងនៅលើអេក្រង់ដ៏ធំ នៅតំបន់មជ្ឈមណ្ឌលលក់ដូរទំនិញមួយ នៅឯទីក្រុង
Pingdingshan, Henan 
ប្រទេសចិន ធ្វើឲ្យមនុស្សទាំងអស់ស្រឡាំងកាំងនៅពេលបាន
ឃើញឈុតឆាកក្តៅសាច់នៃ
ខ្សែភាពយន្តសិចមួយរបស់ជប៉ុន។

ខ្សែភាពយន្តនេះត្រូវបានដាក់បង្ហាញដោយអចេតនា ដោយបុគ្គលិកគ្រឿងសង្ហារឺមម្នាក់ដែលមាន
តួនាទីចាក់ផ្សាយពាណិជ្ជកម្មនៅលើអេក្រង់នេះ។ បុគ្គលិកម្នាក់នេះ បានប្រើប្រាស់កុំព្យូទ័រតភ្ជាប់ជា
មួយអេក្រង់ផ្សាយពាណិជ្ជកម្ម មើលរឿងអាសអាភាស។ ក្រោយមកប៉ូលីសបានចាប់ខ្លួនបុរសដែល
ចាក់ផ្សាយរឿងសិចនោះ ហើយត្រូវជាប់ពន្ធធនាគារជាបណ្តោះអាសន្នរយះពេល ១៥ថ្ងៃ។

រឿងអាសអាភាស ត្រូវបានបញ្ចាំងនៅអេក្រង់ទូរទស្សន៍នៃមជ្ឈមណ្ឌលលក់ដូរទំនិញនៅចិន

 មនុស្សជាច្រើនបានឃើញទិដ្ឋភាពអាសអាភាសនៃខ្សែភាពយន្តនោះ និងមានការខឹងសម្បារយ៉ាង
ខ្លាំង។ មនុស្សម្នាក់ដែលបានឆ្លងកាត់ផ្លូវនោះ បានចែករំលែកថា: "ពិតជាមិនអាចទទួលយកបាន
ឡើយនូវទិដ្ឋភាពបែបនេះ កូនតូចខ្ញុំក៏បានឃើញដែរ។ ខ្ញុំមិនដឹងត្រូវពន្យល់បកស្រាយប្រាប់វាថា
យ៉ាងម៉េចទេ" ៕

ដោយ៖ សិលា
ប្រភព៖ k14


Tags: sex movie unbelievable strange