CamNews

ភាពយន្ត 

បែកធ្លាយ Script ភាពយន្តខ្សែស្រឡាយ James Bond ខណៈ Hacker វាយប្រហារ Sony ទ្រង់ទ្រាយធំ

ពីទីក្រុងឡុងដ៍ ប្រទេស អង់គ្លេស ៖ គួរបញ្ជាក់ថា "កំណែដើម" នៃខ្សែភាពយន្តថ្មី James Bond គឺជាជន រងគ្រោះចុងក្រោយគេបំផុត ទាក់ទិនទៅនឹងការវាយប្រហារ តាមរយៈ Hack  ​​   ក្នុងទ្រង់ទ្រាយធំ ទៅលើ ក្រុមហ៊ុនភាពយន្ត Sony Pictures Entertainment នេះបើយោងតាមសម្តីផលិតករ ចេញសេចក្តីថ្លែងការ ណ៍របស់ខ្លួននៅលើគេហទំព័រ កាលពីថ្ងៃអាទិត្យ ទី ១៤ ធ្នូ កន្លងទៅនេះ ។


ប្រភពសារព័ត៌មាន សឹង្ហបុរី អោយដឹងថា ព័ត៌មានរឿងអាស្រូវ ស្តីពីការបែកធ្លាយ script   ដោយត្រូវបាន ក្រុម Hacker លួចយកទៅបាត់នោះ ត្រូវបានមន្រ្តីពាក់ព័ន្ធ ប្រកាសអោយដឹង ក្នុងរយៈពេលមិនដល់ ពីរ អាទិត្យផងនោះ ក្រោយមានការប្រកាសផ្សាយជាសាធារណនូវព័ត៌មានលម្អិត ស្តី  អំពី ខ្សែភាពយន្តខ្សែ ស្រឡាយ Jame Bonds នោះគឺ ខ្សែភាពយន្ត "Spectre" ចូលរួមសម្តែងដោយ Daniel Craig និង Chris - toph Waltz ។

សេចក្តីរាយការណ៍ ពី Eon Productions អោយដឹងថា កំណែដើម នៃខ្សែភាពយន្តថ្មី ខ្សែស្រឡាយJame Bonds ភាពយន្ត SPECTRE គឺជាសម្បទាមួយក្នុងចំណោមសម្បទា ដទៃទៀតៗ ដែលត្រូវបានលួចនិង មានការផ្សាយដោយខុសច្បាប់ ជាសាធារណៈ ពីសំណាក់ក្រុម Hacker ដែលបានជ្រៀត  ចូល និងវាយ លុកប្រព័ន្ធកុំព្យូទ័រ ក្រុមហ៊ុន Sony Pictures Entertainment ។ មានការ ព្រួយបារម្ភ    ដោយ  បានលើក ឡើងអោយដឹងថា ក្រុម Hacker បាននឹងកំពុងព្យាយាម ផ្សាយចេញនូវ កំណែដើម  នៃ Script ជាសាធា រណៈនិងប្តេជ្ញាទទួលយក ជំហានចាំបាច់ទាំងអស់ ដើម្បីការពារ​សិទ្ធស្របច្បាប់​ របស់ពួកគេ ។


គួររំឮកថា ក្រុមហ៊ុនផលិតខ្សែភាពយន្ត ហូលីវូដ ដ៏ធំ Sony Pictures    Entertainment រងនូវការវាយប្រ ហារយ៉ាងដំណំ និងអាម៉ាសជាខ្លាំង ជាមួយនឹងការ Hack ចូលក្នុងទ្រង់ទ្រាយ ធំលើកនេះ ក្នុងនោះ ត្រង់ ប្រការនេះ មានជាការស្តីបន្ទោស និងដាក់បន្ទុកទៅលើប្រទេស កូរ៉េខាងជើង ក្រោយពីប្រទេស កុម្មុយនី ស្តមួយនេះ មានកំហឹងក្រេវក្រោធខឹង ចំពោះខ្សែភាពយន្តរឿង "The Interview" ជាខ្សែភាពយន្ត មិនសូវ ជាអោយតម្លៃមេដឹកនាំប្រទេសរបស់ខ្លួន ប៉ុន្មាននោះទេ Kim Jong-Un ។

របាយការណ៍ បញ្ជាក់ថា ឯកសារកំណែដើមដែលមានការបែក   ធ្លាយនោះ    បាន បង្ហាញ អោយដឹងថា ផលិតករភាពយន្ត Scott Rudin បានពណ៌នាពីនាង Angelina Jolie ប្រៀបបានទៅនឹង ក្មេងរពិស ទំយើ ខ្លាំងដែលមានទេពកោសល្យកាន់តែតិចតួច បូកផ្សំជាមួយនឹង បំលាស់ ប្តូរពូជសាសន៍ អំពីប្រធានាធិប តីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា រវាង Rudin និង សហប្រធាន លោកស្រី Amy Pascal ។

គួររំឮកថា Spectre គ្រោងនឹងវាយប្រហារទីផ្សារភាពយន្តពិភពលោក នៅ   ថ្ងៃទី ៦ វិច្ឆិកា ឆ្នាំក្រោយនេះ ខណៈនឹងមានការចូលរួមសម្តែង ដូចគ្នាដែរ ពី Monica Bellucci និង Lea Seydoux ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ Channelnewsasia


Tags: Int news Star news Breking news Hollywood James Bond Sony Hack