CamNews

ទូរស័ព្ទ 

smartphone​ដំបូង​គេ​ដែល​ប្រើ​ស្នាម​ម្រាមដៃ​ដើម្បី​ដំណើរការ​


ទូរស័ព្ទ​Motorola ATRIX 4G​ គឺជា​ទូរស័ព្ទ​ប្រភេទ​smartphone​ដំបូង​គេ​ដែល​ប្រើប្រាស់​ស្នាម​ម្រាមដៃ​របស់​អ្នក​ប្រើ​ដើម្បី​អាច ​ដំណើ រការ​វា​បាន​ដែល​ជា​ការធានា​ថា​មាន​តែ​ម្ចាស់​ទូរស័ព្ទ​ប៉ុណ្ណោះ​ដែល​អាច​ប្រើប្រាស​ទូរស័ព្ទ​Motoro la ATRIX នេះ​។​

ទូរស័ព្ទ Motorola Atrix 4G​ នេះ មានអង្គគណនា dual-core ហើយមានអេក្រង់ sharp qHD (quarter HD)។ Atrix 4G ប្រើប្រព័ន្ធប្រតិបត្តិការ Android 2.2 និងមាន camera 5-megapixel នៅខ្នងមួយ ហើយ camera ខាងមុខមួយសំរាប់ video calls។ ប៉ុន្តែគួរឲ្យស្តាយថា smartphone នេះមិនមានថត video 1080p HD ទេ។ ហើយលោកអ្នកក៏មិនអាចបញ្ចូលកម្មវិធី ពីក្រុមហ៊ុនទី៣ផ្សេងបានទេ។​

​ពិសេស​ជាងនេះទៅទៀត​នោះ ទូរស័ព្ទ​Motorola ATRIX ដែល​ក្លាយជា​ប្រភេទ​smartphone​ដ៏​ពេញនិយម​បំផុត​នៅលើ​ពិភពលោក​នោះ​អាច​ភ្ជាប់​ទៅ​នឹង​កុំព្យូទ័រ​la ptop កុំព្យូទ័រ​លើ​តុ​(personal computer) និង​មណ្ឌល​ព័ត៌មាន​(media centre) ឬ​ប្រព័ន្ធ​ផ្កាយរណប​(sat-nav)​ថែមទៀត​ផង​។​

(ដោយ៖ មិនា)

Tags: