CamNews

ព័ត៌មានបច្ចេកវិទ្យា 

មនុស្សយន្តដ៏ស្រស់ស្អាតរបស់ចិន ចេះជជែកគ្នាលេងជាមួយមនុស្ស (វីដេអូ)

ក្រុមវិស្វករចិន បានបង្កើតឡើងនូវរ៉ូបូតដែលមានរូបរាង និងមុខមាត់ដូចមនុស្សបេះបិទ ហើយវា
អាចធ្មេចភ្នែក ជជែកគ្នាជាមួយមនុស្ស ឬសរសេរអក្សរ។

បណ្ដាមនុស្សយន្តដែលត្រូវបានឧទ្ទេសនាមនៅក្នុងសិក្ខាសាលាមនុស្សយន្ដពិភពលោកដែលត្រូវ
បានធ្វើឡើងនៅក្រុងប៉េកាំង ចាប់ពីថ្ងៃទី ២១ដល់២៥តុលា បានទាក់ទាញចំណាប់អារម្មណ៍ពី
មនុស្សដែលបានចូលរួម ដោយសារតែមនុស្សយន្តទាំងនេះ មានសមត្ថភាពពិសេសៗ នេះបើតាម
ទំព័រ Mirror។

មនុស្សយន្តឈ្មោះ Jia Jia មានមុខមាត់ដូចនារីក្រមុំម្នាក់។ នាងអាចធ្មេចភ្នែក និងជជែកគ្នាជាមួយ
មនុស្ស។ នារីមនុស្សយន្តនេះ ក៏អាចធ្វើចលនារាងកាយ ដឹងអំពីទឹកមុខ ក៏ដូចជាវ័យរបស់អ្នកនៅ
ចំពោះមុខ។



យោងតាមក្រុមជំនាញផ្នែកមនុស្សយន្ត បណ្ដារ៉ូបូតបច្ចុប្បន្ន គឺស្ថិតនៅក្នុងដំណាក់កាលដំបូង។ ក្នុង
ពេលអនាគត នៅពេលខួរក្បាលសិប្បនិម្មិតបានរីកចម្រើន មនុស្សយន្តនឹងស្ថិតក្នុងដំណាក់កាល
ទីពីរ ហើយថ្ងៃណាមួយ មនុស្សយន្តនឹងអាចជំនួសមនុស្សបាន១០០% មិនខាន។

ប្រែសម្រួល ៖ តារា
ប្រភព ៖ Dailymail


Tags: មនុស្សយន្ត ចិន