CamNews

កុំព្យូទ័រ 

iMac ប្រភេទថ្មីរបស់ Apple

កាលពីថ្ងៃទី 3 ឧសភា 2011 ម្សិលម៉ិញ ក្រុមហ៊ិន Apple បានធ្វើការប្រកាសជាថ្មីមួយស្តីពី ប្រព័ន្ធកុំព្យូទ័រលើតុប្រភេទថ្មីបំពាក់ប្រព័ន្ធទំនាក់ទំនង Thunderbolt និង camera
FaceTime HD ។

កុំព្យូទ័រ iMac ប្រភេទថ្មីនេះក៏ត្រូវបានបំពាក់ប្រព័ន្ធដំនើរការ(CPU) BXL Sandy Bridge របស់
Intel ផងដែរ និង VGA ប្រភេទ Radeon HD របស់ AMD ។ ប្រភេទថ្មីនេះ មាន CPUs 4 ,
Core i5 របស់ Intel និងអាចអោយអ្នកប្រើប្រាស់ធ្វើការ upgrade ជា Core i7 បានជាមួយនឹង
ល្បឿន 3,4GHz ។

លោក Philip Schiller ជំនួយការប្រធានផ្នែកផលិតផល និងទីផ្សាររបស់ Apple បានអោយ
ដឹងថាអតិថិជនទូទៅស្រលាញ់ iMac លើការរចនាម៉ាស៊ីនបែប all-in-one ជាមួយនឹងសំបក
ធ្វើឡើងពី ជាតិអាលុយមីញ៉ូម និងអេក្រង់មានពណ៌ស្រស់ស្អាត ។ Philip Schiller បានបន្ថែម
ថា iMac គឺជាកុំព្យូទ័រល្អបំផុតដោយមាន CPU រហូតដល់ 4 ,VGA មានទំហំធំ ,ប្រព័ន្ធ
Thunderbolt និង camera FaceTime HD ។ ដែលអាចនិយាយថា Apple គឺជាក្រុមហ៊ុនតែមួយ
គត់ដែលនាំមុខគេលើពិភពលោកលើផលិតផលថ្មីនេះ ។

iMac ប្រភេទថ្មីនេះមានតំលៃ 1.199 ដុល្លា model 21,5�,និង 1.999 ដុល្លា model 27�,
CPU 3.1GHz មាន HDD ទំហំ 1TB ៕
(ប្រភពពី PC World)
ដោយ៖ រដ្ឋា

Tags: