CamNews

ភាពយន្ត 

រឿងក្បាច់គុនចិន ដ៏ល្បីល្បាញកាលពីឆ្នាុំ ២០០០ ត្រូវបានលើកយក មកថតវគ្គ ២ នៅ New Zealand (មានវីដេអូ)

កាលពីកំឡុងឆ្នាំ ២០០០-២០០១ វិស័យភាពយន្ត ជាពិសេស ហូលីវូដ បានភ្ញាក់ផ្អើល យ៉ាងខ្លាំង ជាមួយនិង វត្តមានរបស់ ភាពយន្តក្បាច់គុន ចិនមួយរឿង ដែលដណ្តើមបាន ពានរង្វាន់ Oscars ដល់ទៅ ៤ កាលពីឆ្នាំ ២០០១ ។



រឿងនោះមាន ចំណងជើងជា​ ភាសាអង់គ្លេសថា " Crouching Tiger Hidden Dragon " ដែលខ្ញុំជឿ ជាក់ថា ទស្សនិកជន នៅកម្ពុជា មួយចំនួនធ្លាប់ បានទស្សនារឿង នេះរួចមកហើយ ព្រោះថារឿង នេះល្បីខ្លាំងណាស់ ។ ឥលូវនេះ អ្នកដឹកនាំរឿងលោក Ang Lee បានបញ្ជាក់ប្រាប់ថា ក្តីស្រមៃដែល ទស្សនិកជន ធ្លាប់បានគិតនោះ ឥលូវជិតបានសំរេច ហើយដោយគំរោង ថតរឿងនេះ វគ្គ ២ បាន ចេញមកហើយ ។ លោក Lee បន្តទៀតថា រឿងវគ្គ ២ នេះគឺជាសាច់រឿងថ្មី (Prequel) ដែលមិន មានសាច់រឿង តពីវគ្គទី ១ ទេ ។ ប្រភពច្បាស់ការ បានអោយដឹងថា រឿងនេះនឹងថត ទៅទឹកដី ប្រទេស New Zealand ដែលមាន តួស្រី Michelle Yeoh ជាតួស្រី ដំបូងគេ មានឈ្មោះនៅក្នុង រឿង នេះ ។



គួរបញ្ជាក់ផងដែរថា " Crouching Tiger Hidden Dragon " រកប្រាក់ចំណូលបាន រហូតដល់ទៅ ២១៣.៥ លានដុល្លារ ទូទាំងពិភពលោក ដែល ១២៨ លានដុល្លារ បានមកពី រោងកុននៅ អាមេរិក ដែលវាពិតជា មិនគួរអោយជឿ សំរាប់រឿងចិន នៅលើទឹកដី អាមេរិក ។ បើទស្សនិកជន មិនទាន់ បានទស្សនារឿង នេះទេ ទស្សនិកជន អាចទស្សនាឈុត វាយក្បាច់គុន ដ៏អស្ចារ្យ មួយនៅខាង ក្រោមនេះ ដែលនាំអោយ Michelle Yeoh និង Zhan Ziyi ល្បីឈ្មោះ ៕


ប្រែសម្រួល ៖ លីលី
ប្រភព ៖ channelnewsasia 


Tags: movie chinese movie ang lee michelle yeoh zhang ziyi crouching tiger hidden dragon