CamNews

ទូរស័ព្ទ 

LG បញ្ចេញវីដេអូផ្សាយពាណិជ្ជ LG K10 និង K7 ហើយលួចបង្ហើបឲ្យដឹងពីស្មាតហ្វូនត្រកូល K មួយស៊េរីទៀត

ស្មាតហ្វូន K series គឺ K7 និង K10 គឺជាស៊េរីស្មាតហ្វូនថ្មីបំផុតរបស់ LG ដែលមានការរចនាម៉ូតថ្មី ស្អាត ទាក់ទាញ ស្ថិតក្នុងម៉ូដែលថ្នាក់មធ្យម មានតម្លៃទាប ដែលជំនួសឲ្យបណ្តាស៊េរីត្រកូល L កាលពីមុន។

តាមប្រភពព័ត៌មានពីគេហទំព័របច្ចេកវិទ្យា PhoneArena បានឲ្យដឹងថា បើទោះបីជា LG ទើបធ្វើការ បង្ហាញណែនាំស្មាតហ្វូនថ្មីពីរម៉ូដែលគឺ K7 និង K10 នៅក្នុងព្រឹត្តិការណ៍ CES 2016 ក៏ដោយ ក្រុមហ៊ុន អេឡិចត្រូនិចកូរ៉េមួយនេះ មានចេតនាបង្ហើបបន្ថែមនូវគំរូស្មាតហ្វូនត្រកូល K មួយទៀតដែលមានឈ្មោះ ថា K4 នៅក្នុងវីដេអូផ្សាយពាណិជ្ជកម្មស្មាតហ្វូន K series ដែលបានធ្វើការបង្ហោះនៅលើគេហទំព័រ YouTube កាលពីពេលថ្មីៗនេះ។

 

អ្វីដែលចង់និយាយនៅពេលនេះគឺ K4 នៅមិនទាន់ត្រូវបាន LG ធ្វើការប្រកាសបង្ហាញនៅឡើយ។ បច្ចុប្បន្ន នៅមិនទាន់មានព័ត៌មានផ្លូវការណាមួយស្តីពី LG K4 បានចុះផ្សាយនោះទេ ប៉ុន្តែតាមរយះខ្សែ វីដេអូរបស់ LG បានបង្ហាញឲ្យឃើញថា K4 នឹងមានទំហំអេក្រង់តូចជាងគេបំផុត (K10 មានអេក្រង់ 5.3 inch ចំណែក K7 គឺ 5 inch) ហើយតម្លៃលក់ក៏អាចថោកជាងគេបំផុត ក្នុងចំណោមស្មាតហ្វូនត្រកូល K ទាំងបីម៉ូដែលនេះ។ តាមប្រភព តម្លៃលក់របស់ LG K10 ដែលជាគំរូស្មាតហ្វូនមានលក្ខណៈសម្បត្តិខ្ពស់ ជាងគេបំផុត នៃត្រកូល K series ត្រូវបាន ដាក់លក់នៅប្រទេសកូរ៉េ ក្នុងតម្លៃ ១៦៦ដុល្លារ។  

វីដេអូពាណិជ្ជកម្មរបស់ K7 និង K10 បានបង្ហាញឲ្យឃើញថា គោលដៅដែល LG ចង់ផ្តោតទៅលើ សម្រាប់ស្មាតហ្វូន  K series នេះ គឺអ្នកប្រើប្រាស់ជាយុវវ័យ ដែលចូលចិត្តថតរូប ជាពិសេសគឺថតរូប Selfie តែម្តង៕

- អានអត្ថបទ៖ Samsung ទទួលបាន ៧,៤៧ ពាន់លានដុល្លារពី Apple ដើម្បីវិនិយោគផលិត iPhone 7
- អានអត្ថបទ៖ LG បង្ហាញណែនាំស្មាតហ្វូនដំបូងគេ នៃត្រកូល K គឺ K10 និង K7 ជាមួយនឹងរូបរាងថ្មី ស្អាតទាក់ទាញ


 

ប្រែសម្រួល៖ មង្គល
ប្រភព៖ PhoneArena, VR

 


Tags: LG K4 K10 K7 Smartphone Hightech