ភាពយន្ត ៖ ថ្ងៃថ្មី ខែថ្មី នាចុងឆ្នាំ ២០១៦ អ្នករាល់គ្នា ពិតជាមានក្តី សង្ឃឹមថានឹងទទួលបានជោគជ័យ ការងារថ្មី ប្រចាំជីវិតរស់នៅប្រចាំថ្ងៃ ក៏ដូចជា ខែថ្មីនាំមកនូវសំណាងល្អៗដល់អស់លោកអ្នក ដែល ជាប្រិយមិត្ត មិត្តអ្នកអាន។ ដោយឡែក មានការរំពឹងទុក និងក្តី សង្ឃឹមដែរឬទេ ថាថ្ងៃ ១ ដើមខែធ្នូ កាន់តែពិសេស បើមានមនុស្សសំខាន់ដឹកដៃអ្នកទៅមើលកុន បើចឹងមែន Admin មានតែ ពាក្យជូនពរ ឲ្យបំណងបានសម្រេចក្នុងថ្ងៃថ្មី ថ្ងៃ ១ ធ្នូ ២០១៦ នេះ។
កាលបើនិយាយពីគម្រោងទៅទស្សនាខ្សែភាពយន្តហើយនោះ ច្បាស់ណាស់ ប្រិយមិត្តមិត្តអ្នកអានកុំខកខានឲ្យសោះណា ក្នុងការតាមដានទស្សនាខ្សែភាពយន្តទើបតែមកដល់ថ្មី ដែលទើបតែចាក់បញ្ចាំងថ្ងៃដំបូង នៅថ្ងៃនេះហើយ នោះគឺ សង្គ្រាមបិសាចជញ្ជក់ឈាម ឬ Underworld: Blood Wars ដែលមានការចាក់បញ្ចាំងគ្រប់រូបភាព 2D, 3D និង 4DX នៅគ្រប់រោងភាពយន្តទំនើបៗ ក្នុងរាជធានី ភ្នំពេញ។