CamNews

ជីវិត និងការងារ 

ក្មេងប្រុសអាយុ ១៤ឆ្នាំ រកបានប្រាក់ ៣លានដុល្លារ ពីការគូររូប

បើទោះជាចាត់ទុកការគូររូបជាការកំសាន្ដ ប៉ុន្តែ ក្មេងប្រុសអាយុ ១៤ឆ្នាំ ដែលមានឈ្មោះថា Kieron
Williamson នៅតែអាចរកបានប្រាក់រាប់លានដុល្លារពីការលក់ផ្ទាំងគំនូរ។

ដោយត្រូវបានឪពុកម្ដាយឱ្យទៅរៀនគូរតាំងពីតូច កុមារ Kieron Williamson បច្ចុប្បន្នកំពុងរស់នៅ
ក្នុងប្រទេសអង់គ្លេស ត្រូវបានគេដាក់រហ័សនាមថា “Monet តូច”។

Kieron Williamson ចាប់ផ្ដើមគូររូបកាលពីមានអាយុទើបតែ ៦ឆ្នាំ ហើយបានតាំងពិព័រណ៍ជាលើក
ដំបូង នៅពេលមានអាយុ ៧ឆ្នាំ។

ឆ្នាំនេះ Kieron Williamson មានអាយុ ១៤ឆ្នាំ។ បណ្ដាផ្ទាំងគំនូរដែលកុមាររូបនេះបានគូរ ត្រូវបាន
គេទិញអស់ នៅរៀងរាល់ពេលមានការប្រកាសដាក់លក់ម្ដងៗ។

ផ្ទាំងគំនូរមួយក្នុងចំណោមផ្ទាំងគំនូរ​ថ្មីៗ​របស់កុមារ Kieron Williamson

មកដល់បច្ចុប្បន្ន Kieron Williamson រកបានប្រាក់ពីការលក់ផ្ទាំងគំនូរ ប្រហែលជិត ៣លានដុល្លារ
អាមេរិក។ ប៉ុន្តែ Kieron Williamson បានឱ្យដឹងថា ខ្លួនមិនទាន់ចាប់អារម្មណ៍ ឬប្រើប្រាស់ខ្ទង់ប្រាក់
នេះនៅឡើយ។

ប្រែសម្រួល ៖ បុត្រា
ប្រភព ៖ telegraph


Tags: Kieron Williamson ផ្ទាំងគំនូរ វិធីរកប្រាក់