CamNews

កំសាន្ត 

ពូកែសើចចំអក ដេននី ក្វាន់ នាងដាក់មួយឃ្លានេះ រកអីតបមិនឃើញ!!

ភ្នំពេញ៖ តារាសម្តែងស្រីកញ្ញា ដេននី ក្វាន់ ទោះបីមួយរយៈនេះហាក់បីដូចជាស្ងាត់នៅក្នុងការងារសិល្បៈយ៉ាងណាក្តី ក៏ប៉ុន្តែអាជីវកម្មរបស់នាងពិតជាមានការគាំទ្រខ្លាំងពីមហាជន ។​ បន្ថែមពីនេះ នាងបានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើន នាំគ្នាចាប់អារម្មណ៍ ទៅលើជីវិតដ៏ហាយសូររបស់នាង។



ជាក់ស្តែងកាលពីពេលថ្មីៗនេះ នាងបានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីជីវិតដ៏ល្អ បែបហាយសូររបស់នាង ភ្ជាប់ជាមួយនឹងពាក្យក្នុងចិត្ត ធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរដល់នាងចំពោះការតស៊ូរបស់នាង។ នាងបាន និយាយយ៉ាងខ្លីថា៖ «អ្នកសើចចំអកមើលងាយខ្ញុំ តែធាតុពិតអ្នកក៏គ្មានអីឲ្យអស្ចារ្យជាងខ្ញុំប៉ុន្មានដែរ!»។



ទន្ទឹមនឹងនេះ មើលទៅកញ្ញា ដេននី ក្វាន់ កាន់តែជោគជ័យខ្លាំងឡើង រហូតមានឡាន លុយចាយមិនអស់ រស់នៅទ្រនំខ្ពស់ ពាក់មាសពេជ្រជ្រែកខ្លួន។

មិនត្រឹមតែប៉ុណ្ណោះ នាងថែមទាំងមានទឹកចិត្តល្អ សប្បុរសធម៌ថែមទៀតផង ដោយនាងតែងតែជួយដល់អ្នកក្រីក្រ លំបាក និងចាស់ជរា រាល់ពេលដែលនាងទំនេរពីការងារ៕