CamNews

សុខភាព 

៧​ចំនុច ដើម្បី​សុខ​ភាព​រឹង​មាំ

(ក្រុងឡុងដ៍)៖ យោងតាមគេហទំព័រព័ត៌មានសុខភាព Medicine News Today បានឲ្យដឹងថា សុខភាពគឺជាកត្តាសំខាន់​ចំបង ព្រោះ​ថា​បើ​យើង​មាន​សុខ​ភាព​ល្អ​ប្រៀប​ដូច​មាន​អ្វីៗ​ទាំង​អស់​ផង​ដែរ។ ការថែទាំសុខភាពជារឿងមួយសំខាន់ដែលមិនអាចមើលរំលងបាន ហេតុនេះស្រ្តីគ្រប់រូបគប្បីថែរក្សាសុខភាព និងថែរក្សាសម្ផស្សបានស្អាតយូរអង្វែងថែមទៀត។ ខាងក្រោមនេះជាវិធីសាស្រ្តដែលអ្នកគប្បីថែរក្សាសុខភាពឲ្យបានល្អ។

១-ទទួលទានទឹកតែជាមួយនឹងក្រូចឆ្មាៈ ជារៀងរាល់ថ្ងៃប្រសិនបើអ្នកបានទទួលទានតែក្តៅឧណ្ឌៗជាមួយក្រូចឆ្មា អាចជួយកាត់បន្ថយអាការ​តាម​តឹង​អារម្មណ៍​បាន​ដល់​ទៅ១៥ ភាគ​រយ ព្រោះវីតាមីន C អាចជួយបង្កើនភាពស្រស់ស្រាយឲ្យខួរក្បាល។ ចំណែកទឹកតែ មានសារជាតិប្រឆាំងរ៉ាឌីកាល់សេរី ជួយកាត់បន្ថយកាកសំណល់មិនល្អនៅក្នុងឈាម។ ហេតុនេះអ្នកគប្បីទទួលទានតែក្រូចឆ្មាឲ្យបានញឹកញាប់កាន់តែប្រសើរ។

២-ដេកត្រាំក្នុងអាងទឹកៈ យើងត្រូវដឹងថា ភាពតានតឹងអារម្មណ៍តែងបង្កឲ្យសាច់ដុំនៅតាមរាងកាយឡើងរឹង ហើយបើកាលណាសាច់ដុំកាន់​តែ​ឡើង​រឹ​ង​ភាព​តាន​តឹង​អារម្មណ៍​ក៏​កាន់​តែ​កើនឡើងដែរ។ ប្រសិនបើចង់បំបាត់អាការតានតឹងអារម្មណ៍ដ៏ខ្លាំងក្លានោះ អ្នកគប្បីត្រាំខ្លួននៅក្នុងទឹកក្តៅឧណ្ហៗ ព្រោះវាអាចធ្វើឲ្យសាច់ដុំរលាវិញ ហើយនៅពេលមានអារម្មណ៍តានតឹងក៏នឹងរលាយបាត់ដោយមិនដឹងខ្លួនផងដែរ។

៣-បរិភោគស៊ុតៈ ត្រូវរកស៊ុតមកបរិភោគខ្លះដែលនៅក្នុងនោះមានដូចជា ស៊ុតស្ងោរ ស៊ុតចៀន ឬស៊ុតអ្វីក៏បាន ព្រោះ​នៅ​ក្នុង​ស៊ុត​មាន​សារ​ជាតិ​ក្លរ៉ៃ​ដែល​អាច​សម្រប​សម្រួល​អ័រម៉ូន​ក្នុងរាងកាយឲ្យមានតុល្យភាពល្អ ពិសេសវាជួយកាត់បន្ថយសារជាតិគីមីដែលជាប្រភពបង្កឲ្យកើតមានអារម្មណ៍ខ្វល់ខ្វាយ។ ស៊ុតមិនត្រឹមតែជាអាហារសម្រាប់ចម្អែតក្រពះទេ ប៉ុន្តែវាបានផ្តល់ថាមពលនិងជួយព្យាបាលរោគមួយចំនួនបានយ៉ាងមានប្រសឹទ្ធភាពទៀតផង។

-ការដកដង្ហើមជួយដល់សុខភាពៈ តាមការស្រាវជ្រាវរបស់ក្រុមគ្រូពេទ្យជំនាញបានណែនាំថា ការដកដង្ហើមវែងៗ អាចជួយដោះស្រាយបញ្ហាផ្លូវចិត្តឲ្យធូរស្បើយមួយកម្រិតថែមទៀត។ វិធីនេះយើងអាចអនុវត្តបានដំបូងគប្បីតម្រង់ខ្លួនឲ្យត្រង់ ហើយចាប់ផ្តើមដកដង្ហើមចេញចូលវែងៗឲ្យបានច្រើនដង។ ក្នុងអំឡុងពេលនេះ ត្រូវមានអារម្មន៍ស្ងប់ និងជឿជាក់ពេលនោះវានិងជួយសម្រួលឲ្យមានអារម្មណ៍ធូរស្បើយឡើងវិញជាក់ជាពុំខាន។

៥-តែបៃតងៈ តាមការស្រាវជ្រាវបានបង្ហាញថា តែបៃតងអាចជួយកាត់បន្ថយកាឡូរីដល់ទៅ ៧០ កាឡូរីក្នុងមួយថ្ងៃ។ ក្រៅពីនេះ តែបៃតងមានសារជាតិជួយប្រឆាំងរ៉ាឌីកាល់សេរីទៀតផង។ គ្រាន់តែទទួលទានតែបៃតងមិនដាក់ស្ករ ឬ លាយជាមួយទឹកដោះគោ ដោយផឹកក្នុងសីតុណ្ហភាពប្រមាណ ៨៥ អង្សាសេជារៀងរាល់ថ្ងៃនោះ វានឹងជួយដល់សុខភាព ពិសេសអាចទប់ស្កាត់មិនឲ្យឡើងទំងន់យ៉ាងមានប្រសឹទ្ធភាពទៀតផង។

៦-ជជែកជាមួយមិត្តភ័ក្តិៈ តាមការសិក្សាស្រាវជ្រាវបានបង្ហាញឲ្យឃើញថា ការដែលយើងកើតទុកកង្វល់ខ្លាំងក្លាមិនត្រូវសម្ងំស្ងៀមឡើយគប្បីរកពេលហាត់ប្រាណ ឬ ត្រូវរកមិត្តមកជជែកលេងដើម្បីដោះស្រាយបញ្ហាព្រោះវាជារឿងសំខាន់ និងចាំបាចបំផុត។ ហេតុនេះ នៅពេលកើតបញ្ហា អ្វីធ្ងន់ធ្ងរ ពេលខ្លះការបានជជែកជាមួយបណ្តាមិត្តភក្តិដឹងចិត្ត និងទុកចិត្តនោះដ៏អាចជួយដោះស្រាយបញ្ហាបានមួយចំណែកធំផងដែរ។

៧-ផ្លែប៉ោមជាឪសថដ៏ល្អៈ ការទំពារអាហារស្រួយៗនៅក្នុងមាត់នឹងអាចជួយកាត់បន្ថយអារម្មណ៍តានតឹងបានយ៉ាងប្រសើរ។ គេ​បាន​ឃើញ​ថា ផ្លែ​ប៉ោម​ជា​អាហារ​ល្អ​បំផុត​ក្នុង​ការ​បរិភោគ​ដើម្បី​កាត់បន្ថយអារម្មន៍តានតឹង និងផ្តល់ប្រយោជន៍ជាច្រើន​ដល់​សុខ​ភាព​រាង​កាយ​។ ផ្លែ​ប៉ោម​មាន​សារ​ជាតិ​ច្រើន​យ៉ាង​សម្រាប់​ជួយ​ឲ្យ​រាង​កាយ​ស្រស់​ស្រាយ និងបំបាត់អាការរោគមួយចំនួនក្នុងរាងកាយផងដែរ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: india libya UAE Heatwave