CamNews

កីឡាអន្តរជាតិ 

Selfie ត្រឹម ១សន្លឹក ធ្វើឲ្យពិភពលោក ភ្ញាក់ផ្អើលជាខ្លាំង ខណៈ កំដៅភ្លើងសង្គ្រាម ជិតផ្ទុះឡើង

ព័ត៌មានអន្តរជាតិ ៖ អត្តពលិក ពីឧបទ្វីបកូរ៉េ (កូរ៉េខាងជើង-កូរ៉េខាងត្បូង) នៅឯកម្មវិធីប្រកួតកីឡា អន្តរជាតិ Rio 2016 Olympic Games ប្រទេសប្រេស៊ីលនោះ បានបង្ហាញអោយពិភពលោកបាន ដឹងបានឮ និងភ្ញាក់ផ្អើលជាខ្លាំង ភាពជាសាមគ្គីភាព ក៏ដូចជា ភក្កីភាព តាមរយៈការថតរូប Selfie ។ 



Lee Eun-ju អត្តពលិក ពីប្រទេសកូរ៉េខាងត្បូង និង នាង Hong Un-jong ដែលជាអត្តពលិកពីកូរ៉េ ខាងជើងនោះ ទាំង២នាក់ ញញឹមស្រស់ជាខ្លាំង បង្ហាញពីភាពស្និទ្ធស្នាល និងសាមគ្គីភាព អំឡុង ការហាត់សម មុននឹងមានការចាប់ផ្តើមការប្រកួត កីឡា Rio 2016 Olympic Games ។ សន្លឹករូប ថតមួយសន្លឹកនេះ បាននាំមកនូវភាពភ្ញាក់ផ្អើលទូទាំងពិភពលោក ដែលថា កីឡា ពិតជានាំមកនូវ មិត្តភាព ។ 

គួរបញ្ជាក់ថា បច្ចុប្បន្នភាព រដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង របស់កូរ៉េខាងជើង និងរដ្ឋាភិបាលទីក្រុង សេអ៊ូល របស់ប្រទេសកូរ៉េខាងត្បូង កំពុងតែប្រឈមមុខដាក់គ្នាយ៉ាងក្តៅគគុក ដែលសង្គ្រាមរវាង ឧបទ្វីបកូរ៉េអាចនឹងផ្ទុះឡើងក្នុងពេលឆាប់ៗខាងមុខនេះក៏ថាបាន។ រយៈពេលប៉ុន្មានខែចុងក្រោយ នេះទំនាក់ទំនងកូរ៉េទាំង ២ រង្គោះរង្គើជាខ្លាំង ក្រោយពីកូរ៉េខាងជើង តែងតែបាញ់តេស្តិ៍សាកល្បង អាវុធនុយក្លេអ៊ែរ ខណៈកូរ៉េខាងត្បូងគ្រោងដាក់ពង្រាយប្រព័ន្ធការពារម៉ីស៊ីល ពីសហរដ្ឋអាមេរិក៕

- អាន ៖ មុននេះ កូរ៉េខាងជើង នៅតែ គគ្លើន បាញ់ម៉ីស៊ីល ឆ្លងទ្វីប ផ្គើន អាមេរិក-កូរ៉េខាងត្បូង




ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: north korea south korea missile satellite